ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចេញដំណើរទៅកាតា ដើម្បីប្រកួតជាមិត្តភាព

65

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានេចេញដំណើរទៅកាន់ប្រទេសកាតា
ហើយដើម្បីប្រកួតជាមិត្តភាពតាមការអញ្ជើញរបស់ម្ចាស់ផ្ទះនៅថ្ងៃទី៣១ធ្នូ។

លោកFelix Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គូសបញ្ជាក់ថាការប្រ
កួតនេះមិនមែនជាការប្រកួតមិត្តភាពអន្តរជាតិផ្លូវការនោះទេប៉ុន្តែវាជាការប្រកួតសាកល្បងសមត្ថភាព (Training Match) លក្ខណៈបិទទ្វារ។ យើងដឹងហើយថា ក្រុមជម្រើសជាតិកាតា គឺជាក្រុមមួយខ្លាំងធ្លាប់ចូលរួមប្រកួតក្នុងកម្រិតពិភពលោកហើយធ្លាប់ទទួលធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022)។ ជម្រើសជាតិកាតាគឺជាក្រុមខ្លាំង ហើយក៏ធ្លាប់លេងឈ្នះក្រុមជម្រើសជាតិជប៉ុនហើយសមាសភាពកីឡាករកាតាក៏ស្ថិតនៅក្នុងក្រុមកាតានាពេលបច្ចុប្បន្ននេះដែរ។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះបន្ថែមថាមូលហេតុចម្បងនៃការចូលរួមរបស់ក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតមិត្តភាពជាមួយម្ចាស់ផ្ទះកាតាគឺជាការតបតាមការអញ្ជើញរបស់ប្រទេសកាតាដែលជាការផ្តល់ឱកាសដ៏ល្អមួយដល់ការបង្កើនគុណភាពបច្ចេកទេសរបស់ក្រុមកម្ពុជា។ យើងដឹងហើយថា បច្ចុប្បន្ន ខ្សែប្រយុទ្ធវ័យក្មេងកម្ពុជា សៀង ចន្ធា កំពុងប្រកបអាជីពនៅក្លឹបមួយក្នុងក្របខណ្ឌលីគលំដាប់ទី២របស់ប្រទេសកាតាដែលនេះគឺជាស្ពានចម្លង ក្នុងការបើកផ្លូវឱ្យកីឡាករកម្ពុជាមានឱកាសទៅប្រកបអាជីពបាល់ទាត់នៅកាតា។

តាមរយៈការប្រកួតនេះនឹងអាចផ្តល់ឱ្យយើងអាចប្រៀបធៀបសមត្ថភាពរបស់កីឡាករខ្លួនឯងទៅនឹងសមត្ថភាពកីឡាករកាតាដែលកំពុងស្ថិតក្នុងកម្រិតពិភពលោកថាតើកម្រិតយើង និងកម្រិតគេមានភាពខុសប្លែកពីគ្នាអ្វីខ្លះដែលត្រូវបន្ថែមលើចំណុចអ្វីខ្លះនៃគោលដៅអភិវឌ្ឍសមត្ថភាពបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង