ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ម៉ម សុថារិន្ទ៖ ប្តេជ្ញាសម្រួចយុទ្ធសាសាស្ត្រ លើការបណ្តុះបណ្តាល អត្តពលិកឆ្នើមត្រៀមចូលរួមកាប្រកួតជាតិ និងអន្តរជាតិ

206

ភ្នំពេញ៖ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាតំណាងឲ្យលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣បានអញ្ជើញជាកិត្តិយសចូលរួមពិធីប្រគល់មេដាយ និងបិទ ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ឆ្នាំ២០២៣ ក្រោមការប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡានៅក្លឹបកីឡាឡើងភ្នំ ភ្នំខ្លាយម៍ ខមម្យូនីធីជីម។
លោក ម៉ម សុថារិន្ទ បានមានប្រសាសន៍ថា ការរៀបចំការប្រកួតនេះជាការផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីបានបញ្ចេញនូវ ទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលអត្តពលិកម្នាក់ៗបានហ្វឹកហាត់កន្លងមក និងការត្រៀមប្រកួតជាលក្ខណៈអន្តរជាតិនានាទាំងក្នុងប្រទេស និងក្រៅប្រទេស។ លទ្ធផលរបស់កីឡាករ-កីឡាការិនីទទួលជ័យលាភី នាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូ ព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។ ជាមួយនេះ ក៏ជាការផ្តល់ឱកាសជូនគណៈកម្មការរៀបចំការប្រកួត បានដកស្រង់ និងពង្រីកពង្រឹងនូវបទពិសោធបន្ថែមទៀតផងដែរ។
លោកប្រធានបានបន្តថា ដើម្បីអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រាប់ការចូលរួមប្រកួតកីឡាSEA GAME ឆ្នាំ២០២៥-២៧ និងជាពិសេសការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប្រកួតកីឡាយុវជនអូឡាំពិកអាស៊ីឆ្នាំ២០២៩ សហព័ន្ធកីឡាឡើងភ្នំកម្ពុជានឹងសម្រួចយុទ្ធសាសាស្ត្ររបស់ខ្លួនលើការបណ្តុះបណ្តាលកីឡាករ កីឡាការិនីដែលមានសាកត្តានុពលមន្ត្រីបច្ចេកទេសឲ្យបានគ្រប់គ្រាន់ក្នុងការចូលរួម ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះផងដែរ។
លោក ស៊ឹម រ៉ន អគ្គលេខាធិការសហព័ន្ធកីឡាឡើងភ្នំកម្ពុជាបាននិយាយថា ដោយអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ដំណើរការរៀបចំការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅក្លឹបកីឡាឡើងភ្នំ ភ្នំខ្លាយម៍ ខមម្យូនីធីជីម ក្នុងគោលបំណងជ្រើរើសកីឡាករ កីឡាករិនីល្អៗ មានទេព្យកោសល្យបច្ចេកទេស សមត្ថភាពខ្ពស់ជាកីឡាករឆ្នើមប្រចាំឆ្នាំ និងដើម្បីត្រៀមលក្ខណៈហ្វឹកហាត់ចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេសការប្រកួតកីឡា SEA GAME និងកីឡាករវ័យក្មេងត្រៀមលក្ខណៈឆ្ពោះទៅឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ីនាឆ្នាំ២០២៩ ត្រូវរៀបចំពិធី បិទ នាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង