ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផាន់ គ្រាន់ ពិតជានៅតែខ្លាំង

59

ភ្នំពេញ៖ខ្លាចាស់ផាន់ គ្រាន់ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យពិតជានៅខ្លាំងមែនក្នុងជំនួប
ជាមួយអ្នកប្រដាល់ថៃBa Bouនាយប់ថ្ងៃទី៣១ធ្នូឆ្នាំ២០២៣លើសង្វៀនTV5គេប្រើពេលតែត្រឹម
២ទឹកប៉ុណ្ណោះធ្វើឲ្យអ្នកប្រដាល់ឆ្លងដែនរូបនោះដួលសន្លប់។
ផាន់គ្រាន់បាននិយាយមុនពេលប្រកួតថាបើគេមានឧិ៍កាសអាចស៊ីបានគេវ៉ៃផ្ដាច់ហើយព្រោះគេមានវ័យច្រើនម្ល៉ោះហើយកម្លាំងអាចមានការលំបាកចាប់ពីតឹកទី៤ទៅ។ពិតជាដូចការអះអាងមែនបន្ទាប់ពីស្ទង់មើលមួយទឹករួចមកនៅទឹកទី២ផាន់ គ្រាន់បានវ៉ៃផ្ដាច់តែម្ដង។សូម
បញ្ញាក់ថាអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
រិន សារ័ត្នក្លិបនាគនាំសំណាងប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃKang Nampha។អ្នកប្រ
ដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
ស្ថានភាពនៃការប្រកួតសារ័ត្នវ៉ៃចេញច្រើនតែមិនសូវចំគោលដៅ។ការវ៉ៃចេញរបស់គេ
ហាក់ដូចជាមានលក្ខណៈប្រថុយប្រថានចំពោះការវ៉ៃចេញរបស់Kang Namphaទោះបីមានលក្ខ
ណៈមួយៗក៏ពិតមែនតែភាគច្រើនមានប្រសិទ្ធិភាព។

សារ័ត្បពេលខ្លះសម្រុកចូលមែនតែចូលឲ្យគូប្រកួតវ៉ៃក៏មានដែរ។ទោះបីយ៉ាងណាក៏ពួកគេតស៊ូជាមួយគ្នាបានពេញទាំង៥ទឹកដោយKang Namphaបានទទួលជ័យជំនះ។
គង់ ហ៊ូវក្លិបមហិទ្ធិរិទ្ធមេសថ្ងកប្រកួតឈ្នះពិន្ទុអ្នកប្រដាល់ថៃAmy Salakchhaiដោយអ្នក
ប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះមានលក្ខណៈតឹងតែងខ្លាំង។គង់ ហ៊ូវដែលតែងតែ
ប្រើស្នៀតទាត់ផ្កាប់ចាន់បញ្ចប់សកម្មភាពគូប្រកួតនោះគេបានព្យាយាមបញ្ចេញទម្ងន់ជើងរបស់គេតែគេធ្វើមិនបានសម្រេចព្រោះSalakchhaiក៏មានផ្លែវ៉ៃចេញល្អដែរ។
គង់ ហ៊ូវដែលមានប្រៀបលើគូប្រកួតបន្តិចបន្តួចនោះបន្ទាប់ពីបញ្ចប់ទឹកទី៥គេបាន
ទទួលជ័យជំនះដោយពិន្ទុ។

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះលីន ជីក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតចាញ់ឡុង
គង្គាក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ។ថា សរុនក្លិបតាឡីដំរីមានរិទ្ធប្រកួតចាញ់យុគ យក្សផ្លែក្លិប
ខ្លារខិនមានរិទ្ធដោយពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង