ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ៣គ្រឿងដូចគ្នាការប្រកួតកីឡាទូក “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុងជើងឯកថ្នាក់ជាតិ “ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង” លើកទី១០

50

ខេត្តបាត់ដំបង៖ក្រុមកីឡាករ“ទូកនាគ” កងទ័ពជើងទឹក និងក្រុមកីឡាករ“ទូកនាគ”ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ៣ គ្រឿងដូចគ្នា ខណៈក្រុមកីឡាករ“ទូកនាគ”ដណ្តើមមេដាយមាស ២ គ្រឿងនៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង” លើកទី១០ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ ២០២៣ នៅវេទិកាអុំទូក ដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងឱកាសពិធីបិទ និងប្រគល់ជយលាភីជូនក្រុមក្រុមកីឡាករ-កីឡាការិនី “ទូកនាគ”ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុងដោយមានការអញ្ជើញជាកិត្តយសពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធាន សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯក ថ្នាក់ជាតិ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង” លើកទី១០ ឆ្នាំ២០២៣ នេះ មានសមាគម ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួម ចំនួន ១៨ក្រសួង រាជធានី ខេត្ត។
ក្លិប និងសមាគមទូកកានូ និងរ៉ូអ៊ីងចំនួន ១៨ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំដោយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៣៦០នាក់ ក្នុងនោះកីឡាករ ២២៨នាក់ កីឡាការិនី ៦៩នាក់ គ្រូបង្វឹក ៣៥នាក់ និងប្រតិភូដឹកនាំ ២៩នាក់៕

អត្ថបទដែលជាប់ទាក់ទង