ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាកាម ៦៥ នាក់សិក្សាវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកីឡាបាល់ទះឆ្នេរខ្សាច់កម្រិត C ឆ្នាំ២០២៤

62

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទះកម្ពុជានាថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤ បានប្រកាសបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកីឡាបាល់ទះឆ្នេរខ្សាច់កម្រិត C ឆ្នាំ២០២៤ ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី២ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចំនួន ៦៥ នាក់មកពីសមាគម ក្លិប និងមន្ទីរអប់រំកាយ និងកីឡាបណ្តាលខេត្តទំាង ២៥ នៅទូទាំងប្រទេកកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសពិធីបើកជាផ្លូវការដោយមានការអញ្ជើញជាកិត្តិយសលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងអគ្គលេខាធិការតំណាងឲ្យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក ចាប រតនា អនុប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក កួន សុគន្ធី អ្នកគ្រប់គ្រងវគ្គបាននិយាយថា ថ្ងៃនេះសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបន្តបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកីឡាបាល់ទះឆ្នេរខ្សាច់កម្រិត C ឆ្នាំ២០២៤ ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី២ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចំនួន ៦៥ នាក់ ក្នុងនោះស្រីមាន ៦ នាក់មកពីសមាគម ក្លិប នាយកដ្ឋានអប់រំកាយ និងកីឡា នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍និងមន្ទីរអប់រំកាយ និងកីឡា ព្រមទំាងមន្ទី្ររបស់សហព័ន្ធបណ្តាលខេត្តទំាង ២៥។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកីឡាបាល់ទះឆ្នេរខ្សាច់នេះមានសារសំខាន់ណាស់ ដូច្នេះសិក្ខាកាមទំាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងក្រេមចំណេះដឹងពីគ្រូឧទ្ទេសទំាង ២ រូបដើម្បីការអភិវឌ្ឍកម្រិតសមត្ថភាពឲ្យកាន់តែខ្ពស់បាន ត្រូវតែសិក្សាលើទ្រឹស្តីហើយត្រូវភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្តែងផងដែរ។ វគ្គបណ្តុះបណ្តាល ក្រោមការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលនេះប្រចាំឆ្នាំ។

លោកបណ្ឌិតបានបន្តថា សហព័ន្ធតែងតែបើកវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសពិសេសអាជ្ញាកណ្តាលកីឡាបាល់ទះឲ្យកាន់តែល្អប្រសើរបន្ថែម។ នៅពេលខាងមុខឆាប់ៗនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិ និងការប្រកួត។ លោកប្តេជ្ញាជំរុញឲ្យឲ្យមានអជ្ញាកណ្តាលជាតិក្លាយជាអជ្ញាកណ្តាលអន្តរជាតិឲ្យបានច្រើនរូប ដើម្បីចូលរួមកាត់ក្តីការប្រកួតកម្រិតអន្តរជាតិ។
លោកអនុប្រធានបានបន្ថែមទៀតថា សព្វថ្ងៃនេះប្រទេសម៉ាឡេស៊ីមានអាជ្ញាកណ្តាលអន្តរជាតិជាង៤០០ នាក់ ដូច្នេះសហព័ន្ធកីឡាបាល់ទះកម្ពុជាក៏ជំរុញឲ្យមានច្រើនរូបដូចប្រទេសម៉ាឡេស៊ីដែរ ។ លោកគ្រោងនឹងបញ្ជូនអាជ្ញាកណ្តាលជាតិរបស់កម្ពុជាទៅប្រឡងយកកម្រិតអន្តរជាតិជាមួយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង