ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តស៊ូមតិដើម្បីដាក់កីឡាប្រពៃណីសម្រាប់5th Asian Youth Games 2029

90

ភ្នំពេញ៖លោកវ៉ាត់ចំរើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាននិយាយថាការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជានឹងមាន ជាង២០ប្រភេទកីឡា។
កម្ពុជានឹងខិតខំស្នើសុំដាក់ប្រភេទកីឡាប្រពៃណីខ្មែរយើងដូចជាគុនខ្មែរល្បុក្កតោនិងអុកចត្រង្គដែលធ្លាប់ជោគជ័យដ៏ត្រចេះត្រចង់ក្នុងស៊ីហ្គេម២០២៣កន្លងមក។តែការសម្រេចចិត្តគឺអាស្រ័យដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA)។ ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩នេះគឺយើងទទួលបានសិទ្ធិអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជារួចហើយៗយើងបានផ្សព្វផ្សាយពីផែនការអភិវឌ្ឍន៍ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះជូនដល់សហព័ន្ធកីឡាជាតិនានារួចហើយផងដែរ។
ចាប់ពីឆ្នាំ២០២៤តទៅលោកបណ្ឌិតថោងខុនទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានNOCCនឹងរៀបចំផែនការយុទ្ធសាស្ត្រដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឱ្យទទួលបានជោគជ័យ។

សហព័ន្ធកីឡាជាតិនានានឹងត្រូវរៀបចំកម្មវិធីអភិវឌ្ឍន៍អត្តពលិកវ័យក្មេងចាប់ពីអាយុ១២ឆ្នាំ, ១៣ឆ្នាំ និង១៤ឆ្នាំ ហើយនៅពេលឆ្នាំ២០២៩ នឹងកំណត់យកអត្តពលិកវ័យ១៧ឆ្នាំ ១៨ឆ្នាំ និង១៩ឆ្នាំ។ឮនៅក្នុង៣កម្រិតអាយុនេះត្រូវបានOCAបញ្ជាក់ឱ្យម្ចាស់ផ្ទះកម្ពុជាគោរពឱ្យបាននូវគោលការណ៍បទប្បញ្ញត្តិបច្ចេកទេសដើម្បីយកគោលការណ៍ធំៗទាំងនេះមកអភិវឌ្ឍឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត ក្រោយជោគជ័យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។

សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ គឺព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះជាផ្លូវការរួចហើយនៅក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។
លោកបណ្ឌិត ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្នុងនាមជាអ្នករៀបចំការប្រកួតកីឡាយុវជនអាស៊ីនិងលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញបានចុះហត្ថលេខាជាមួយប្រធានស្តីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីដោយទទួលបានការអបអរសាទរពីបណ្តាប្រទេសដែលចូលរួមទាំងអស់ចំនួន ៤៥ប្រទេសនៃទ្វីបអាស៊ី៕

អត្ថបទដែលជាប់ទាក់ទង