ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់គុនខ្មែរ ដែលត្រូវជួបជាមួយ អ្នកប្រដាល់ថៃលើសង្វៀនTV5សប្ដាហ៍នេះ

75

ភ្នំពេញ៖សម្រាប់សប្ដាហ៍ថ្ងៃទី៦មករាឆ្នាំ២០២៤នេះអ្នកប្រដាល់ថៃចំនួន៣រូនឹងឆ្លង
ដែនមកតស៊ូជាមួយអ្នកប្រដាល់គុនខ្មែរលើសង្វៀនTV5។
Pich Nakhornនឹងត្រឆ្លងដែនមកប្រកួតជាមួយអ្នកលេងគុនខ្មែររិទ្ធី សុជាតិក្លិបSuper Fightដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ទោះបីPich Nakhornធ្លាប់មកប្រកួត
នៅស្រុកខ្មែរកន្លងមកក៏ពិតមែនតែពួកគេពុំធ្លាប់មានប្រវត្តិប្រកួតគ្នាពីមុនមកឡើយ។
រិទ្ធី សុជាតិទោះបីគេជាអ្នកប្រដាល់ជំនាន់ក្រោយក៏ពិតមែនតែគេកំពុងតែកសាងកេរ្តិ៍
លើសង្វៀនគួរឲ្យចាប់អារម្មណ៍។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៤៩ដងឈ្នះ៣៥ដងចាញ់១៣ដងស្មើ១ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៤ដង។អ្នកប្រដាល់រូបនេះទើបតែប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃSing Thangកាលពីថ្ងៃទី១៧ធ្នូឆ្នាំ២០២៣កន្លងមកនេះ។
ចំពោះPich Nakhornវិញគេមានប្រវត្តិប្រកួតចំនួន៨២ដងឈ្នះ៥៧ដងចាញ់២២ដងស្មើពិ
ន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៩ដង។ជំនួបនេះរិទ្ធី សុជាតិអះអាងថាគេនឹងប្រ
ជែងយកជ័យជំនេះឲ្យខាងតែបាន។

ពុទ្ធ សំបូរក្លិបតាឡីដំរីមានរិទ្ធតស៊ូជាមួយអ្នកប្រដាល់ថៃSen Sakgnenដោយប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
សំបូរគេទើបតែប្រកួតឈ្នះអ្នកប្រដាល់ថៃAmy Selakchhaiកាលពីថ្ងៃទី២៦វិច្ឆិកា២០២៣
គេមានប្រវត្តិប្រកួតចំនួន៨៨ដងឈ្នះ៦៥ដងចាញ់២១ដងស្មើពិន្ទុ២ដងពុំធ្លាប់វាយគូប្រកួតឲ្យសន្លប់ឡើយ។

ចំពោះSen Sakgnenវិញគេមានប្រវត្តិប្រកួតចំនួន៨០ដងឈ្នះ៦០ដងចាញ់១៨ដងស្មើ
ពិន្ទុ២ដងវាយគូប្រកួតឲ្យសន្លប់បានចំនួន១២ដង។ជំនួបនេះពុទ្ធ សំបូរអាចបន្តយកឈ្នះអ្នកប្រដាល់ឆ្លងដែនបានឬទេ?

ម៉ន ព្រហ្មម៉ាញក្លិបពន្លឺថ្មីព្រែកឯងដែលមានប្រវត្តិប្រកួតចំនួន៧៥ដងឈ្នះ៥១ដងចាញ់
២០ដងស្មើពិន្ទុ៤ដងនិវាយគូប្រកួតឲ្យសន្លប់បានចំនួន១១ដងត្រូវបានដាក់ឲ្យប្រកួតជាមួយ
អ្នកប្រដាល់ថៃNeiv Vangchanដែលធ្លាប់ឆ្លងកាត់ការប្រកួតចំនួន៨៥ដងឈ្នះ៦០ដងចាញ់២២
ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លបបានចំនួន១១ដង។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។នរណាជាអ្នកមានសមត្ថភាពដណ្ដើមជ័យជំនះ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះឡុង លីហេងក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយ
ទូច ប្រុសណុចក្លមហិទ្ធិរិទ្ធមេសថ្ងកក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ជុន រឿងសារ៉ូតក្លិបកង
ពលដឹកជញ្ជូនលេខ៩០ប្រកួតជាមួយរិទ្ធី នឹមណូក្លិបSuper Fightក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង