ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមដែលត្រូវជួបគ្នាក្នុងព្រឹត្តិការណ៍Cambodian Premier Leagueសប្ដាហ៍នេះ

46

ភ្នំពេញ៖ព្រឹត្តិការណ៍Cambodian Premier Leagueសប្ដាហ៍នេះមានចំនួន៥ប្រកួតនេះ
ជាការប្រកួតជើងទី២។
សម្រាប់ថ្ងៃសៅរ៍ទី០៦ខែមករាឆ្នាំ២០២៤មាន២ប្រកួតរួមមាន៖ណាហ្គាប្រកួតជាមួយក្រុម បឹងកេតនិងក្រុម ISI ដង្កោសែនជ័យប្រកួតជាមួយក្រុម គិរីវង់សុខសែនជ័យ។

ថ្ងៃអាទិត្យទី០៧ខែមករាឆ្នាំមាន៣ប្រកួតគឺកងយោធពលខេមរភូមិន្ទប្រកួតជាមួយក្រុមវិសាខាក្រុមព្រះខ័នរាជស្វាយរៀងប្រកួតជាមួយក្រុមព្រៃវែងអេហ្វស៊ីនិងក្រុមភ្នំពេញក្រោនប្រកួតជាមួយក្រុម អង្គរថាយហ្គឺរ។
ក្រុមដែលគួរឲ្យចាប់អារម្មណ៍គឺជំនួបរវាងក្រុមណាហ្គានិងបឹងកេតដែលកាលពីជំនួបជើងទី១ណាហ្គាចាញ់បឹងកេត១ទល់៣។សម្រាប់ជើងទី២នេះណាហ្គាបើកទ្វារផ្ទះទទួលបឹងកេតវិញតើណាហ្គាអាចសងសឹកជាមួយបឹងកេតបានឬទេ?៕

អត្ថបទដែលជាប់ទាក់ទង