ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់គុនខ្មែរ២រូបសន្លប់ ក្រោមកណ្ដាប់ដៃអ្នកប្រដាល់ថៃ

54

ភ្នំពេញ៖លើសង្វៀនTV5យប់ថ្ងៃទី៦មករាឆ្នាំ២០២៤អ្នកប្រដាល់គុនខ្មែរ២រូបបានសន្លប់
ក្រោមកណ្ដាប់ដៃអ្នកប្រដាល់ថៃ។
រិទ្ធី សុជាតិក្លិបSuper Fightបានសន្លប់នៅត្រឹមទឹកទី៣ក្រោមស្នាដៃអ្នកប្រដាលើ់ថៃPich
Nakhornអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។នេះជាលើកទី
៣ហើយដែលអ្នកប្រដាល់កម្ពុជារិទ្ធី សុជាតិចាញ់អ្នកប្រដាល់ថៃ។

គេនៅចាំបានថាកាលពីថ្ងៃទី១៧ធ្នូឆ្នាំ២០២៣រិទ្ធី សុជាតិប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ
Sing Thangសម្រាប់ការប្រកួតយប់ម៉ិញនេះសុជាតិត្រូវគូប្រកួតវាយឲ្យសន្លប់នៅមុនស្នូរជួង
បញ្ចប់ទឹកទី៣តែម្ដង។កាលពីថ្ងៃទី១២វិច្ឆិកា២០២៣សុជាតិក៏ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃBa Bouម្ដងដែរ។
ដោយឡែកពុទ្ធ សំបូរក្លិបតាឡីដំរីមានរិទ្ធក៏ត្រូវអ្នកប្រដាល់ថៃSen Sakgnenវាយឲ្យដេក
មុនស្នូរជួងបញ្ចប់ទឹកទី២ដែរ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ក្នុងជំនួបជាមួយអ្នក
ប្រដាល់ថៃកាលពីថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២៣ពុទ្ធ សំបូរប្រកួតឈ្នះពិន្ទុអ្នកប្រដាល់ថៃឈ្មោះAmySalakchhai។

សម្រាប់ជំនួបជាមួយSen Sakgnenយប់ម៉ិញនេះសំបូរហាក់ដូចជាវ៉ៃចេញមិនរួចតែម្ដង
គេចាញ់ប្រៀបគូប្រកួតតាំងពីដើមទឹកទី១មកម្ល៉េះ។ស្ថានភាពនៃការប្រកួតគឺគេការពារនិងដក
ថយច្រើនជាង។ទីបំផុតសំបូរត្រូវគូប្រកួតវាយឲ្យសន្លប់នៅត្រឹមទឹកទី២។
ខ្លាចាស់ម៉ន ព្រហ្មម៉ាញបានយកឈ្នះអ្នកប្រដាល់ចាស់វស្សាថៃNiev Vangchanដោយ
ពិន្ទុ។សូមបញ្ជាក់ថាអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។

ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះមានលក្ខណៈតឹងតែងម៉ន ព្រហ្ម
ម៉ាញមានប្រៀបលើNiev Vangchanតែបន្តិចបន្តួចប៉ុណ្ណោះ។
ជំនួបក្នុងតំណែងគូឯករវាងអ្នកប្រដាល់រួមជាតិវិញនោះធនបូរីក្លិបកងយោធពលខេមរភូមិន្ទប្រកួតចាញ់ពិន្ទុអ្នកប្រដាល់រិទ្ធី នឹមណូក្លិបSuper Fightពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។
ចំពោះការប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមវិញនោះឡុង លីហេងក្លិបសាលវ័ន្ដកី
ឡាឈ្នះអ្នកប្រដាល់ទូច ប្រុសណុចក្លិបមហិទ្ធិរិទ្ធមេសថ្ងកដោយពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង