ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Sing Thang បង្ហាញមុខសារជាថ្មី

42

ភ្នំពេញ៖អ្នកប្រដាល់ថៃSing Thangនឹងបង្ហាញមុខសារជាថ្មីលើសង្វៀនTV5បន្ទាប់ពីយក
ឈ្នកប្រដាល់កម្ពុជារិទ្ធី សុជាតិក្លិបSuper Fightដោយពិន្ទុកាលពីថ្ងៃទី១៧ធ្នូឆ្នាំ២០២៣កន្លងមកនោះ។
ក្នុងជំនួបថ្ងៃទី១៣មករាខាងមុខនេះអ្នកប្រដាល់ថៃរូបនេះត្រូវបានដាក់ឲ្យប្រកួតជាមួយ
អ្នកលេងជង្គង់របស់កម្ពុជាសូត្រ វាសនាក្លិបបក្សីស្លាបដែកដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។

អាចនិយាយបានថានេះជាការងារធ្ងន់មួយសម្រាប់Sing Thangហើយក៏មិនមែនជាការ
ងារស្រាលសម្រាប់សូត្រវាសនាដែរ។វាសនាដែលល្អជង្គង់ និង កែងនោះចិត្តមិនសូវជាធំនោះ
ទេ។គេមានប្រវត្តិប្រកួតចំនួន១០០ដងឈ្នះ៦២ដងចាញ់៣៥ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បាន១៧ដង។
ចំពោះSing Thangការវ៉ៃចេញរបស់គេល្អរហ័សនិងមិនឆេវឆាវអ្វីដែលពិសេសគេការពារ
បានល្អ។គេមានប្រវត្តិប្រកួតចំនួន៩០ដងឈ្នះឈ្នះ៦៥ដងចាញ់២០ដងស្មើពិន្ទុ៥ដងនិងមាន
ប្រវត្តិវាយគូប្រកួតឲ្យសន្លប់បាឆនចំនួន១៥ដង។លើកនេះមិនដឹងថាSing Thangស្ពាយជ័យជំ
នេះឬស្ពាយបរាជ័យទៅវិញនោះទេ។

ហ៊ុន ឈុនហេងក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រ
ដាល់ថៃPhat Youphinដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។
ឈុនហេងជាជើងខ្លាំងគុនខ្មែរមួយរូបតែបន្ទាប់ពីរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរ
មកនោះគេអាក់ខានប្រកួតជាមួយអ្នកប្រដាល់បរទេសមួយរយៈ។អ្នកប្រដាល់រូបនេះមានប្រ
វត្តិប្រកួតចំនួន៦៦ដងឈ្នះ៥៦ដងចាញ់៥ដងស្មើពិន្ទុ៥ដងនិងផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន១១ដង។
ចំពោះPhat Youphinវិញនេះជាលើកទី១ហើយដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ
មិនមាននរណាដឹងថាគេខ្លាំងឬខ្សោយនោះទេ។គេមានប្រវត្តិប្រកួតចំនួន៨០ដងឈ្នះ៦០ដង
ចាញ់១៧ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១២ដង។

បើតាមការឲ្យដឹងពីមន្ត្រីផ្គូរផ្គងនោះថាពួកគេទាំង២រូបសុទ្ធតែដាក់ការជឿជាក់ថានឹងដណ្ដើមបានជ័យជំនះដូចគ្នា។
ជើងខ្លាំងយ៉េន ឌីណាដែលគេស្គាល់ជាទូទៅថាប៉ោ ភារិទ្ធដែលជាម្ចាស់មេដាយមាស
ស៊ីហ្គេមត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃExtraដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
Extraមិនខ្សោយឡើយទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយយ៉េន ឌីណាបែបនេះ។ក្នុងប្រវត្តិ
ប្រកួតចំនួន១១០ដងរបស់គេគឺឈ្នះ៩០ដងចាញ់១៧ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៩ដង។
ចំពោះយ៉េន ឌីណាវិញក្នុងប្រវត្តិប្រកួតចំនួន១៥៥ដងគេបានទទួលជ័យជំនះ១៤០ដង
ចាញ់១១ដងស្មើពិន្ទុ៤ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន២៥ដង។

នេះជាជំនួបដ៏ជក់ចិត្តមួយមិនដឹងថានរណាមានសំណាងល្អឡើយ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះខាំ សូរិយាក្លិបមហិទ្ធិរិទ្ធមេសថ្ងកប្រកួតជាមួយ
ជិន ចាងក្លិបឃ្លាំងមឿងកីឡាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។នួនរ៉ាថេនក្លិបតាឯកដំបងដែក
មានរិទ្ធប្រកួតជាមួយខ្លាចាស់រឿមវណ្ណៈក្លិបនាគនាំសំណាងក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង