ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គុនដាវឈ្នះមេដាយសំរិទ្ធ២គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍

39

ភ្នំពេញ៖ក្រុមកីឡាករ កីឡាការិនីគុនដាវកម្ពុជាប្រជែងបានមេដាយសំរិទ្ធចំនួន២
គ្រឿងពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសម៉ាឡេស៊ី។
មេដាយសំរឹទ្ធទាំង២គ្រឿងដែលកម្ពុជាណ្ដើមបាននោះគឺលើវិញ្ញាសានារីដាវតូចជាក្រុមដែលមានកីឡាការិនី ហៃ ស្រីស្រសល់, ភ័គ ភានាថ និងកីឡាការិនីកូនកាត់ Bouvet Enora Kimanh និង វិញ្ញាសាបុរសដាវតូចជាក្រុមដណ្ដើមបានដោយកីឡាករ ភន ឈាងហ័ង, ខឿន ទីម៉ា, រឿន មករា និង រតនា អនុត្ដរ។

ការប្រកួតនេះចាប់ពីថ្ងៃទី០៦ហើយបញ្ចប់នៅថ្ងៃទី១១ខែមករាដោយមានអត្តពលិកមកពី៧ប្រទេសចូលរួមគឺមានកម្ពុជាឥណ្ឌូនេស៊ីថៃវៀតណាមសិង្ហបុរីហ្វីលីពីននិងម្ចាស់ផ្ទះម៉ាឡេស៊ី។ សម្រាប់កម្ពុជា បានបញ្ជូនប្រតិភូកីឡាសរុប ១៦នាក់ចូលរួម ក្នុងនោះមានកីឡាករ ៥នាក់ និងកីឡាការិនី ៦នាក់៕

អត្ថបទដែលជាប់ទាក់ទង