ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់បោះរទេះនារីជនពិការកម្ពុជា បានលេខ២ តំបន់អាស៊ានអូសេអានី លើវិញ្ញាសា៣នាក់ទល់៣នាក់

43

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់តំបន់អាស៊ាន អូសេអានី នៅប្រទេសថៃមុន នេះបន្តិចក្រុមបាល់បោះរទេះជនពិការនារីកម្ពុជាលើវិញ្ញាសា៣នាក់ទល់៣នាក់កម្ពុជាប្រជែង
បានចំណាត់ថ្នាក់លេខ២។
លើវិញ្ញាសា៣នាក់ទល់៣នាក់នេះកម្ពុជាប្រកួតផ្ដាច់ព្រ័ត្រចាញ់ក្រុមចិន។វិញ្ញាសា៣នាក់ទល់៣នាក់នេះបានបញ្ចប់ត្រឹមនេះហើយរសៀលនេះនឹងបន្តការប្រកួតវិញ្ញាសា៥នាក់ទល់៥នាក់។

ក្នុងព្រឹត្តិការណ៍ដែលមានប្រទេសចំនួន៧ចូលរួមនេះកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជាបានឈ្នះ៥ប្រកួតជាប់ៗគ្នាលើវិញ្ញាសា៣ទល់៣ប៉ុន្ដែការប្រកួតផ្តាច់ព្រ័ត្របានចាញ់ប្រទេសចិន។
សម្រាប់វិញ្ញាសា៥នាក់ទល់៥នាក់នឹងចាប់ផ្ដើមការប្រកួតចាប់ពីល្ងាចនេះរហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង