ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាញ់ ឬ ឈ្នះមិនមែនជាទីបញ្ចប់ នៃអាជីពកីឡានោះទេ

83

ភ្នំពេញ៖ថ្លែងក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នៅថ្ងៃទី១២ខែមករាឆ្នាំ២០២៤ម្សិលម៉ិញលោកវ៉ាត់ចំរើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានក្រើនរំឮកដល់កីឡាករកីឡាការិនីទាំងអស់ត្រូវយកឱកាសនេះដើម្បីបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដែលខំប្រឹងហ្វឹកហាត់កន្លងមក ដោយគោរពតាមបទបញ្ជា និងក្រមសីលធម៌កីឡា ក៏ដូចជាដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ ។

ជាអគ្គលេខាធិការសហព័ន្ធនិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងនោះលោកវ៉ាត់ ចំរើនបន្តថាសូមប្អូនៗក្មួយៗកីឡាករ-កីឡាការិនីទាំងអស់គ្នាមានការអត់ធ្មត់ ព្រោះការឈ្នះ-ចាញ់ គឺជាលទ្ធផល នៃការហ្វឹកហាត់របស់យើងទាំងអស់គ្នា ប៉ុន្ដែការឈ្នះ-ចាញ់ មិនមែនជាពេលវេលា ដែលត្រូវបញ្ចប់អាជីព នៃការហ្វឹកហាត់ការ៉ាតេទេ ។ អ្វីដែលសំខាន់ គឺសូមឲ្យយកចិត្តទុកដាក់ទៅលើការចូលរួមហ្វឹកហាត់ការ៉ាតេ ដើម្បីសុខភាព សាមគ្គីភាព និងដើម្បីចូលរួមចំណែកកសាងវិស័យកីឡាជាតិរបស់យើង ។

សូមបញ្ជាក់ថាការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣គឺមានប្រតិភូគ្រូបង្វឹកនិងកីឡាករកីឡាការិនីចូលរួមសរុប១៩២នាក់មកពី២៦សមាគម/ក្លិបទូទាំងប្រទេស ។ ចំពោះការប្រកួត មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង