ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិសន្តិបណ្ឌិត ស សុខា ក្លាយជាប្រធានសហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៊ីងអាណត្តិទី៥

69

ភ្នំពេញ៖មហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ របស់សហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៊ុង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ របស់សហព័ន្ធកីឡាទូកកានូត និងទូករ៉ូអ៊ុងនេះ សម្រេចតែងតាំងលោកលោកអភិសន្តិបណ្ឌិត ស សុខា ក្លាយជាប្រធានសហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៊ីង ចំណែកសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រូវតែងតាំងជាប្រធានកិត្តិយស ហើយលោក ប៉ាន សូរស័ក្តិ អនុប្រធានទី១ លោក សរ សិទ្ធិ អនុប្រធាន និងលោក ឃួង ស្រេង អនុប្រធាន ។
រីឯ លោក គង់ សោភ័ណ្ឌ លោក ទៀ សុខា លោក ឯម ម៉ាអូរី លោក យិត ភីរៈ អនុប្រធាន លោកបណ្ឌិ ត មាស សារិន អគ្គលេខាធិការ លោក មាស សារ៉េត លោក ស្រ៊ុន លាង លោក វ៉ា គ្រី លោក ប៊ុត សីហា លោក គង់ សុភាព អគ្គលេខាធិការរង កញ្ញា មាស តឿ អគ្គហេរញ្ញិក កញ្ញា សួង ចាន់តូរ៉ាទី កញ្ញា គួយ ស៊ីវឡេង អគ្គហេរញ្ញិករង និងគណៈអភិបាលខេត្តផ្សេងទៀតជាសមាជិក៕

អត្ថបទដែលជាប់ទាក់ទង