ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉េន ឌីណា ចាញ់ជើងខ្លាំងថៃExtra

92

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងកម្ពុជាដែលជាម្ចាស់មេដាយមាសស៊ីហ្គេមប្រកួតចាញ់អ្នកប្រដាល់ជើងខ្លាំងថៃExtraដោយពិន្ទុលើសង្វៀនTV5នាយប់ថ្ងៃទី១៣មករាឆ្នាំ២០២៤។
ការប្រកួតពិតជាមានលក្ខណៈតឹងតែងតែExtraហាក់ដូចជាគ្រងសង្វៀនស្ទើរតែ៥ទឹកពេញតែម្ដង។ស្ថានភាពនៃការប្រកួតទាំងឌីណាទាំងExtraគឺសុទ្ធតែទ្រមខ្លួនដូចគ្នាគ្រាន់តែលទ្ធផលចុងក្រោយអ្នកប្រដាល់ថៃបានទទួលជ័យជំនះតែប៉ុណ្ណោះ។
សូមបញ្ជាក់ថាអ្នកប្រដាល់ថៃរូបនេះទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងប៉ុណ្ណោះ។ចំពោះឌីណាវិញបន្ទាប់ពីបានទទួលមេដាយមាសស៊ីហ្គេមនេះក៏ជាលើកដំបូងដែរ
ដែលគេជួបបរាជ័យ។

សូត្រ វាសនាក្លិបបក្សីស្លាបដែកបានយកឈ្នះអ្នកប្រដាល់ថៃSing Thangដោយពិន្ទុ។អ្នក
ប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
កាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៣អ្នកប្រដាល់ថៃរូបនេះគេបានយកឈ្នះអ្នកប្រដាល់កម្ពុជារិទ្ធី សុជាតិក្លិបSuper Fightដោយពិន្ទុ។តែសម្រាប់ការឈានជើងមកជាន់ស្រុកខ្មែរជាលើ់កទី
២នេះគេមិនមានសំណាងល្អក្នុងការស្ពាយជ័យជំនះត្រឡប់ទៅស្រុកវិញឡើយ។
ទោះបីការប្រកួតេពេញទាំង៥ទឹកក៏ពិតមែនតែSing Thangទទួលរងនូវជង្គង់និងកែងក៏
មិនតិចដែរ។ទោះបីSing Thangល្អតែវាសនាក៏កាន់តែអស្ចារ្យថែមទៀត។ទោះជាយ៉ាងណាក៏
ការប្រកួតបានពេញទាំង៥ទឹកដែរ។

ហ៊ុន ឈុនហេងក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺបានយកឈ្នះអ្នកប្រដាល់ថៃPhat You
phinដោយពិន្ទុ។សូមបញ្ជាក់ថាអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។
Phat Youphinទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេតែគេពិតជា
អ្នកប្រដាល់ដែលមានផ្លែវ៉ៃចេញល្អតែឈុនហេងមិនត្រឹមតែវ៉ៃចេញល្អនោះទេគេថែមទាំងការពារបានល្អនិងមានចលនាចេញចូលបានរហ័ស។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះខាំ សូរិយាក្លិបមេសថ្ងកប្រកួតចាញ់
ជិន ចាងក្លិបឃ្លាំងមឿងកីឡាក្រោយពីប្រកួតគ្នាពេញទាំង៥ទឹកមកនោះ។
នួន រ៉ាថេនក្លិបតាឯកដំបងដែកមានរិទ្ធបានផ្ដួលអ្នកប្រដាល់ជើងចាស់រឿម វណ្ណៈក្លិប
នាគនាំសំណាងនៅទឹកទី៣៕

អត្ថបទដែលជាប់ទាក់ទង