ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិឈ្នះមេដាយមាស ៥ គ្រឿង ខណៈក្រសួងមហាផ្ទៃ និងហនុមានឈ្នះមេដាយមាស២ គ្រឿងដូចគ្នានៃការប្រកួតកីឡាការ៉ាតេ-ដូជើងឯកថ្ងៃបើកឆាក

77

 

ភ្នំពេញ៖ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិដណ្តើមបានមេដាយមាស ៥ គ្រឿង ខណៈក្លិបកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃ និងក្លិបកីឡាការ៉ាតេ-ដូ ហនុមានឈ្នះមេដាយមាស២ គ្រឿងដូចគ្នាក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៣ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជានៅ នៅថ្ងៃបើកឆាកដំបូងនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។

ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិដណ្តើមបានមេដាយចំនួន ១០ គ្រឿង ក្នុងនោះមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃដណ្តើមបានមេដាយចំនួន ៣ ក្នុងនោះមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្លិបកីឡាការ៉ាតេ-ដូ ហនុមាន ដណ្តើមបានមេដាយចំនួន ៤ ក្នុងនោះមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងក្លិបកីឡាការ៉ាតេ-ដូ មិត្តប៉ូលិស ដណ្តើមបានមេដាយចំនួន ៣ ក្នុងនោះមេដាយប្រាក់១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។

ក្នុងឱកាសពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ រៀបចំឡើងដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការប្រកួតជើងឯកឆ្នាំនេះមានក្រុមកីឡាករ-កីឡាការិនីការ៉ាតេ-ដូចំនួន ១២៥ នាក់ ក្នុងនោះកីឡាករមានចំនួន ៦៦ នាក់ កីឡាការិនីចំនួន ៥៩ នាក់ គ្រូបង្វឹកមានចំនួន ២៨ នាក់ គ្រូជំនួយមានចំនួន ១២ មកពីក្លិន និងសមាគមកីឡាការ៉ាតេ-ដូចំនួន ២៥ នៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង