ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាអុកចត្រង្គជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ចាប់ផ្ដើមហើយ

52

ភ្នំពេញ៖ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយ នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤នេះ ។
មានកីឡាករកីឡាការិនីចំនួន៨០នាក់ចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដែលមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ១៥ ដល់ថ្ងៃទី ១៧ខែមករាឆ្នាំ២០២៤នៅអាគារដំបូលទូកសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់រូបមន្តប្រកួត គឺបែងចែកជា១៦ពូល ក្នុង១ពូលមានកីឡាករ៤រូប ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលហើយអ្នកណាបានពិន្ទុច្រើនជាងគេក្នុងពូលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងពូល ហើយពិន្ទុបន្ទាប់បានលេខ២ ។ បន្ទាប់ពីបានលេខ១ និង២ ក្នុងពូលរួចហើយ កីឡាករដែលបានទទួលលេខ១ និង២ក្នុងពូលត្រូវឡើងទៅប្រកួតវគ្គ KNOCK OUT ។

ការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នាពេលនេះ ពិតជាមានសារសំខាន់ក្នុងការពង្រឹង និងលើកស្ទួយ វិស័យកីឡាអុកចត្រង្គជាកេរ្តិ៍មរតកដូនតា ដែលបានបន្សល់ទុកឲ្យដើម្បីធ្វើការអភិវឌ្ឍ វិស័យកីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចជាលើឆាកអន្តរជាតិនានា៕

អត្ថបទដែលជាប់ទាក់ទង