ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំង៣រូប ដែលត្រូវប្រកួតជាមួយ អ្នកប្រដាល់ឆ្លងដែនថ្ងៃទី២០មករា

62

ភ្នំពេញ៖លើសង្វៀនTV5ថ្ងៃទី២០មករាឆ្នាំ២០២៤ខាងមុខនេះអ្នកប្រដាល់គុនខ្មែរជើង
ខ្លាំង៣រូបនឹងចេញមុខតតាំងជាមួយអ្នកប្រដាល់ជើងខ្លាំងដែលឆ្លងដែនមកពីប្រទេសថៃ។
អ្នកប្រដាល់កែងស្រួចចាន់ សំអាតក្លិបនាគនាំសំណាងត្រូវជួបប្រកួតជាមួយអ្នកប្រដា
ល់ថៃBang Thayដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។

Bang Thayទើបតែមកស្រុកខ្មែរជាលើកដំបូងនេះទេមិនមាននរណាដឹងថាគេខ្លាំងឬក៏
ខ្សោយឡើយតែបើតាមប្រវត្តិប្រកួតរបស់គេគេធ្លាប់ឡើងសង្វៀនចំនួន៧៥ដងឈ្នះ៥៥ដងចា
ញ់១២ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៨ដង។នេះអាចចាត់ទុកថាជាកំណ
ត់ត្រាប្រកួតដ៏ល្អមួយបាន។
ចំពោះចាន់ សំអាតវិញកំណត់ត្រាប្រកួតរបស់គេចវំនួន១០៨ដងឈ្នះ៧២ដងចាញ់៣១
ដងស្មើពិន្ទុ៥ដងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៦ដង។ជំនួបនេះមិនដឹងថានរណាជាអ្នក
បន្ថែមស្ថិតិឈ្នះទៅក្នុងកំណត់ត្រារបស់ខ្លួន?
អ្នកប្រដាល់ចិត្តធំម៉ន សាម៉េតក្លិបប៉ែនកាក់គុនខ្មែរត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃPan
Phatដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។

សាម៉េតជាអ្នកប្រដាល់ដែលហ៊ានប្ដូរកណ្ដាប់ដៃ កែងជាមួយគូប្រកួតដោយគ្មានញញើ
តទោះបីមួយចានទឹកមួយចានគោកក៏គេប្រថុយដែរ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួ
តចំនួន២១៣ដងឈ្នះ១៦៦ដងចាញ់៤០ដងស្មើពិន្ទុ៧ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន
២៥ដង។
Pan Phatនេះជាលើកដំបូងហើយដែលគេឈានជើងចូលស្រុកខ្មែរមិនដឹងថារបៀបវ៉ៃ
របស់គេយ៉ាងណាឡើយ។គេមានប្រវត្តិប្រកួតចំនួន៨៥ដងឈ្នះ៦៥ដងចាញ់១៧ដងស្មើពិន្ទុ
៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង។អ្នកប្រដាល់ថៃរូបនេះអាចតស៊ូជាមួយម៉ន
សាម៉េតបានដែរឬទេ?

អ្នកលេងជើងរន្ទះសោម វិឆ័យក្លិបពន្លឺវិបុលដារិទ្ធប្រកួតជាមួយអ្នកប្រដាល់ថៃដែលទើប
តែមកស្រុកខ្មែរជាលើកទី១Den Naphauក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
វិឆ័យជើងរបស់គេស៊ីតែកញ្ចឹងកគូប្រកួតប៉ុណ្ណោះ។គេមានប្រវត្តិប្រកួតចំនួន១៥៩
ឈ្នះ១០៨ដងចាញ់៤៤ដងស្មើពិន្ទុ៧ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង។ចំពោះ
Den Naphauគេមានប្រវត្តិប្រកួតចំនួន៧៥ដងឈ្នះ៦៥ដងចាញ់៩ដងស្មើពិន្ទុ១ដងនិងវាយគូ
ប្រកួតឲ្យសន្លប់បានចំនួន១៩ដង។អ្នកប្រដាល់ថៃរូបនេះបាននិយាយថាគេមកនេះគឺដើម្បីយក
ជ័យជំនះត្រឡប់ទៅវិញ។

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះឡុង គង្គាក្លិបសាលវ័នកីឡាប្រកួតជាមួយប៉ុក
សំរ៉ាច់ក្លិបពន្លឺវិបុលក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ជ័យ គឹមហុងក្លិបឃ្លាំងមឿងកីឡាប្រ
កួតជាមួយខាំ ម៉ានីក្លិបមហិទ្ធិរិទ្ធមេសថ្ងកក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង