ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ណយ ផាណា៖ ដំណាក់កាលទី២នេះ ការហ្វឹកហាត់របស់កីឡាករ កាយសម្ព័ន្ធមានការរីកចម្រើន ល្អប្រសើរ

51

ភ្នំពេញ៖លោក ណយ ផាណា អគ្គលេខាធិការតំណាងឲ្យលោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានមានប្រសាសន៍ថា ដំណាក់កាលទី២នេះប្រភេទកីឡាកីឡាកាយសម្ព័ន្ធលក្ខណៈបច្ចេកទេសមានការល្អប្រសើរច្រើនណាស់ ដោយរូបលោកបានទទួលរបាយការណ៍ហ្វឹកហាត់ក្រុមកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធជាប្រចាំពីប្រទេសចិនពីក្រុមការងារសហព័ន្ធ។

លោកអគ្គលេខាធិការបានបន្តថា ការហ្វឹកហាត់នេះជាគុណផលមួយល្អសម្រាប់ឆ្ពោះទៅឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2025 លើកទី៣៣ នៅប្រទេសថៃ។ កីឡាករវ័យក្មេងជាច្រើនរបស់សហព័ន្ធចំពោះការហ្វឹកហាត់រយៈពេលវែងរហូតដល់ជិត ៥ ខែនៅប្រទេសចិននេះលក្ខណៈបច្ចេកទេសរបស់ពួកគាត់បានល្អប្រសើរ ប្រសិនបើ យើងបន្តការងារនេះរហូតសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយទៀតកាន់តែប្រសើរការប្រកួតក្រោមអាយុ១៧ និង១៨ ឆ្នាំនឹងទទួលបានលទ្ធផលល្អ។

លោក ណយ ផាណា បានបន្ថែមទៀតថា សហព័ន្ធមានផែនការសម្រាប់ឆ្នាំ ២០២៤ នេះ ចំពោះការប្រមូលផ្តុំនឹងធ្វើការស្នើសុំបន្ថែមពី៤ ទៅ ៥ នាក់ទៀតចាប់ពីអាយុ១១ ដល់ ១២ ឆ្នាំដើម្បីបញ្ជូនធ្វើការហ្វឹកហាត់បន្តទៀតលក្ខណសម្បតិ្តដែលកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង