ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កៅអីដែលមានបង្អែក ចាប់ផ្ដើមតម្លើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក

68

ភ្នំពេញ៖ពេលនេះពហុកីឡដ្ឋានជាតិកំពុងដំណើរការផ្លាស់ប្ដូរដំឡើងកៅអីថ្មីមានបង្អែកហើយ។
ត្រូវតាមស្តង់ដារនិងគោលការណ៍សហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA)និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC)ព្រមទាំងធ្វើឲ្យកាន់តែមានកិត្យានុភាពនិងសោភណភាពល្អប្រសើរ។

រចនាបទថ្មី ជារចនាបថរួមគ្នា រវាងលោក ហោ មណីឬទ្ធិជាជ័យលាភីការរចនាប្លង់កៅអី ដែលទទួលបានការគាំទ្រពីអ្នកគាំទ្រច្រើនជាងគេនិងកែសម្រួលពីអ្នករចនារបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ការរចនានិងដំឡើងកៅអីថ្មីនេះអាចផ្ទុកទស្សនិកជនទាំងអស់សរុបចំនួន៣០,០០០
នាក់គ្រោងនឹងបញ្ចប់ការដំឡើងនៅក្នុងឆ្នាំ២០២៤នេះដែលកញ្ចប់ថវិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទទួលជំនួយពីសហព័ន្ធបាល់ទាត់អាស៊ាន (AFF)៕

អត្ថបទដែលជាប់ទាក់ទង