ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យប់ម៉ិញ ខ្មែឈ្នះមួយ ចាញ់មួយ និងស្មើមួយ

95

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់ជាលក្ខណៈមិត្តភាពអន្តរជាតិលើសង្វៀនTV5យប់
ថ្ងៃទី២០មករាអ្នកលេងគុនខ្មែរកម្ពុជាឈ្នះថៃមួយរូបស្មើមួយនិងចាញ់មួយរូប។
ខ្លាចាស់ចាន់ សំអាតរបស់ក្លិបនាគនាំសំណាងបានផ្ដួលអ្នកប្រដាល់ថៃBang Thayឲ្យ
សន្លប់មុនស្មូរជួងបញ្ចប់ទឹកទី៤។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាតឹងតែងសម្រាប់
សំអាតដែលដឹងថាខ្លួនចាស់ឆាប់ធ្លាក់កម្លាំងនោះគេមានចេតនាផ្ដួលBang Thayតាំងពីក្នុងអម្លុង
ទឹកទី២ឬទី៣មកម្ល៉េះតែអ្នកប្រដាល់ថៃរូបនេះក៏រឹង ហើយការពារបានល្អព្រមទាំងវាយចេញ
បានរហ័សទៀតផង។

មកដល់ទឹកទី៤សំអាតប្ដូរឥរិយាបទវ៉ៃដោយសម្រុកវាយប្រហារពីដើមទឹកទៅនោះធ្វើឲ្យBang Thayបាត់បង់សមត្ថភាពការពារដោយសំអាតវាយចំគោលដៅបានយ៉ាងល្អធ្វើឲ្យអ្នក
ប្រដាល់ឆ្លងដែនរូបនេះសន្លប់ក្រោកលែងរួចតែម្ដង។
ម៉ន សាម៉េតក្លិបប៉ែនកាក់គុនខ្មែរដែលជាអ្នកប្រដាល់ចិត្តធំមួយរូបនោះប្រកួតបានត្រឹម
ស្មើពិន្ទុជាមួយអ្នកប្រដាល់ជើងខ្លាំងថៃPan Phat។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។សាម៉េតដែលជាអ្នកប្រដាល់ចូលចិត្តវាយប្ដូរកែង ជង្គង់និងកណ្ដាប់ដៃនោះបានព្យាយាមបញ្ចេញគ្រប់កលល្បិច
ដើម្បីផ្ដួលPan Phat។

តែអ្នកប្រដាល់ថៃរូបនេះមិនត្រឹមតែមានចលនាបំលាស់ទីរហ័សប៉ុណ្ណោះទេសូម្បីតែការ
វាយលុករបស់គេក៏រហ័សនិងចល័តគេចចេញពីការវាយប្រហាររបស់គូប្រកួតបានយ៉ាងល្អ។
ពួកគេប្រកួតគ្នាពេញទាំង៥ទឹកដោយលទ្ធផលស្មើគ្នាមិនតែប៉ុណ្ណោះទាំងសងខាងសុទ្ធតែទ្រម
ខ្លួនដូចគ្នាទៀតផង។

អ្នកលេងជើងរន្ទះសោម វិឆ័យក្លិបបិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យប្រកួតចាញ់អ្នកប្រ
ដាល់ថៃDen Naphaoដោយពិន្ទុដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
វិឆ័យដែលជើងរន្ទះរបស់គេតែងតែស៊ីកញ្ចឹង ក គូប្រកួតនោះការប្រកួតលើកនេះគេ
ហាក់ដូចជាបញ្ចេញអាវុធមិនរួចសោះឡើយ។ស្ថានភាពនៃការប្រកួតគេហាក់ដូចជាការពារច្រើនជាងវាយលុកមិនតែប៉ុណ្ណោះស្ថានភាពភាពភាគច្រើនគេដកថយពីការវាយប្រហាររបស់គូប្រកួត។
ទិដ្ឋភាពប្រកួតDen Naphaoមានប្រៀបលើសោម វិឆ័យភាគច្រើន។បន្ទាប់ពីប្រកួតគ្នា៥
ទឹកពេញនោះសោម វិឆ័យចាញ់គូប្រកួតដោយពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង