ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិសន្តិបណ្ឌិតស សុខា គាំទ្រផែនកាបណ្ដុះបណ្ដាល គ្រូបង្វឹកប៉េតង់គ្រប់កម្រិត

70

ភ្នំពេញ៖លោកអភិសន្ដិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនិងជាប្រធានកិត្តិយសសហព័ន្ធនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)កាលពីល្ងាចថ្ងៃទី២០ខែមករាឆ្នាំ២០២៤ខាបានសម្ដែងការគាំទ្រចំពោះផែនការបើកឲ្យមានវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតA,BនិងCដែលជាកាយវិការមួយដ៏ល្អក្នុងការបង្កើតធនធានមនុស្សចាក់ចូលដល់ថ្នាក់ក្រោមជាតិ។
លោកបន្តថាទោះបីការដាក់ទុននេះត្រូវបានរំពឹង៥ឬ៦ឆ្នាំទើបបានផលតែជាកំណែទម្រង់ដ៏មានសារៈសំខាន់ដើម្បីសម្រួចនិងពង្រឹងទាំងគុណភាពនិងបរិមាណឆ្ពោះទៅរកការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីកម្រិតខ្ពស់។
លោកឧបនាយករដ្ឋមន្ដ្រីបន្ថែមថាឥលូវយើងសង្កេតឃើញនៅតាមបណ្ដាប្រទេសជិតខាងរបស់យើងយើងត្រូវទទួលស្គាល់ថាប៉ុន្មានឆ្នាំចុងក្រោយនេះគេរីកចម្រើនឯយើងមានកម្រិតមួយដែលកំពុងធ្លាក់បន្ដិច។

ហេតុនេះសូមឲ្យពិនិត្យទៅលើចំណុចខ្វះខាតនេះហើយសូមឲ្យកីឡាករកីឡាការិនីទាំងអស់ គោរពទៅតាមវិន័យ និងការណែនាំរបស់សហព័ន្ធ និងសមាគម/ក្លិប ព្រោះសហព័ន្ធ មែនទែនទៅដូចជាអ្នកសម្របសម្រួលមួយឯការបណ្ដុះបណ្ដាលនិងការគ្រប់គ្រងធនធានទាំងអស់ គឺសមាគម/ក្លិប ដែលជាតួអង្គសំខាន់។

ទន្ទឹមជាមួយសន្និបាតខាងលើដែរ សហព័ន្ធក៏បានធ្វើការតែងតាំងទីប្រឹក្សាសហព័ន្ធចំនួន ៦រូប ព្រមទាំងប្រគល់នូវសញ្ញាបត្រគ្រូបង្វឹកកម្រិត A ចំនួន ៧រូប និងសញ្ញាបត្រគ្រូបង្វឹកកម្រិត B ចំនួន៣រូបដែលឥស្សរជនឆ្នើមៗក្នុងវិស័យកីឡាប៉េតង់ដែលបានលះបង់និងរួមចំណែកជួយដល់វិស័យកីឡាប៉េតង់កម្ពុជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកទៀតផង។

ការជំរុញនេះដែរ ស្របពេលលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់និងជាប្រធានសហព័ន្ធបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាដ៏មានសក្ដានុពលរបស់កម្ពុជានេះឲ្យកាន់តែរីកចម្រើនតាមរយៈការបណ្ដុះបណ្ដាលការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងសហព័ន្ធជាមួយបណ្ដាសមាគម/ក្លិបការពង្រឹងនិងពង្រីកការប្រកួតជាតិអន្ដរជាតិនិងការពង្រីកវិសាលភាពកីឡាប៉េតង់ជាដើម៕

អត្ថបទដែលជាប់ទាក់ទង