ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុងសប្ដាហ៍នេះ ក្រុមមិនទាន់ស្គាល់ចាញ់នឹងជួបគ្នា

82

ភ្នំពេញ៖ព្រឹត្តិការណ៍បាល់ទះហ៊ុនសែនលីគបានឆ្លងកាត់ការប្រកួតអស់រយៈពេល៥សប្ដាហ៍ដោយសមាគមបាល់ទះវិសាខាស្ថិតនៅកំពូលតារាងដោយ៥ប្រកួតឈ្នះទាំង៥លទ្ធផលពិន្ទុ១៥។
អ្វីដែលកាន់តែអស្ចារ្យនោះគឺជំនួបរវាងក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្សជាមួយសមាគមបាល់ទះក្រសួងមហាផ្ទៃគឺក្រុមទាំង២នេះបានតស៊ូយកចាញ់ឈ្នះរហូតដល់ពិន្ទុ៤៣ទល់៤១ដែលលើពិភពលោកនេះមិនធ្លាប់មាននៅឡើយ។

ក្រុមបាល់ទះបញ្ជាការដ្ធានអង្គរក្ស៥ប្រកួតឈ្នះទាំង៥ប្រកួតឯសមាគមបាល់ទះក្រសួងមហាផ្ទៃ សមាគមក្រសួងមហាផ្ទៃ៥ប្រកួតឈ្នះ៤ប្រកួត។កងពលធំអន្តរាគមន៍លេខ៣ និង ក្លិបស្នងការរាជធានីភ្នំពេញ៥ប្រកួតឈ្នះ២ប្រកួតលទ្ធផលពិន្ទុ៦ ក្លិបបាល់ទះខេត្តព្រះសីហនុ ៥ប្រកួតឈ្នះ១ប្រកួតលទ្ធផលពិន្ទុ៤។ សំរាប់ក្រុមស្នងការដ្ឋានខេត្តកណ្តាល និងពោធិ៍សាត់ កាន់តែនៅសល់ឱកាសស្តួចស្តើងបំផុតដើម្បីអាចបន្តដំណើរទៅកាន់ជុំទី២ខណៈដែលនៅសល់២ប្រកួតចុងក្រោយនៅក្នុងជុំទី១។

សម្រាប់ការប្រកួតជុំទី១យកក្រុមចំនួន៦ក្នុងចំណោម៨ក្រុមដែលត្រូវឡើងទៅកាន់ជុំទី២ដោយត្រូវប៉ះគ្នាវិលជុំដដែលដើម្បីប្រកួតប្រជែងបន្តក្នុងការស្វែងរកក្រុមខ្លាំងចំនួន៤ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង២ក្រុមទៅកាន់វគ្គផ្តាព្រ័ត្រ។
សម្រាប់រដូវកាលនេះមានក្រុមចំនួន៤បាននាំយកនូវកីឡាករបរទេសខ្លាំងៗចំនួន១១នាក់ក្នុងនោះមានក្លឹបវិសាខា,ក្លឹបបញ្ជាការដ្ធានអង្គរក្ស,សមាគមក្រសួងមហាផ្ទៃនិងស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង