ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទាត់ពានរង្វាន់អន្តរក្រសួង៖ ក្រសួងអប់រំ យុវជន និងកីឡា ឈ្នះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ១០ទល់០

54

ភ្នំពេញ៖ក្រុមបាល់ទាត់ក្រសួងអប់រំយុវជននិងកីឡារកបាន៣ពិន្ទុបន្ថែមក្នុងវគ្គសន្សំពិន្ទុនៃពូលHក្រោយយកឈ្នះក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយលទ្ធផល១០ទល់០ក្នុងការប្រកួតពានរង្វាន់កីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៩ ឆ្នាំ២០២៤ នាថ្ងៃទី២៩ មករា ។
ការប្រកួតបន្ទាប់ក្រសួងអប់រំយុវជននិងកីឡានឹងត្រូវប៉ះក្រុមក្រសួងធម្មការនិងសាសនា នាថ្ងៃទី១៩ កុម្ភៈ មុនបន្តជួប ក្រុមក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។
សូមបញ្ជាក់ផងដែរថាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់”មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” ចាប់ផ្តើមពីថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២៤ដោយមានក្រុមចំនួន៣៤ ចែកចេញជា៨ពូល៕

អត្ថបទដែលជាប់ទាក់ទង