ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់អន្តរជាតិយប់ម៉ិញ៖ អ្នកលេងគុនខ្មែរ ឈ្នះមួយស្មើមួយនិងចាញ់មួយ

65

ភ្នំពេញ៖ប្រដាល់ជាលក្ខណៈអន្តរជាតិលើសង្វៀនTV5នាយប់ថ្ងៃទី៣កុម្ភៈយប់ម៉ិញនេះ
អ្នកប្រដាល់កម្ពុជាបានទទួលជ័យជំនះម្នាក់ស្មើម្នាក់និងចាញ់ម្នាក់។
វីវ៉ាសាវ៉េតក្លិបមេសថ្ងកប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ឡាវSingYai។នេះជាលើកទី២ហើយដែលអ្នកប្រដាល់ឡាវរូបនេះមកប្រកួតនៅស្រុកខ្មែរដែលមកពីលើកទី១នាចុងឆ្នាំ២០២៣គេប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់កម្ពុជាថុល មករាក្លិបនាយកដ្ឋានអង្គរក្ស។
មុនពេលប្រកួតSing Yaiបាននិយាយថាមកលើកនេះគេនឹងស្ពាយជ័យជំនះយកត្រឡប់
ទៅវិញ។អ្នកប្រដាល់ឡាវរូបនេះពិតជាធ្វើបានមែនការវ៉ៃចេញរបស់គេរហ័សប្រកបដោយកលល្បិចនិងចំគោលដៅបានច្រើនមិនតែប៉ុណ្ណោះគេក៏ការពារបានល្អទៀតផង។
ការប្រកួតទាំង៥ទឹកគេមានប្រៀបស្ទើរតែទាំង៥ទឹកពេញតែម្ដង។អ្នកប្រដាល់ឡាវរូបនេះសមនឹងបានទទួលជ័យជំនះមែន។
ធី វ៉ារិទ្ធក្លិបធីណារិទ្ធគុនខ្មែរប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃNiev Vangchan
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
នេះជាលើកទី២ហើយដែលអ្នកប្រដាល់ថៃរូបនេះមកប្រកួតនៅស្រុកខ្មែរដែលលើកដំបូងគេប្រកួតចាញ់ពិន្ទុម៉ន ព្រហ្មម៉ាញក្លិបពន្លឺថ្មីព្រែកឯងដោយពិន្ទុ។មុនពេលប្រកួតទាំងធី វ៉ារិទ្ធទាំងNiev Vangchanសុទ្ធតែបង្ហាញពីជំនឿចិត្តថាពួកគេនឹងឈ្នះក្នុងការប្រកួតនេះដូចគ្នា។
ការប្រកួតដែលមានលក្ខណៈតឹងតែងពេញទាំង៥ទឹកនោះទាំងសងខាងសុទ្ធតែព្យា
យាមប្រើគ្រប់កលល្បិចប្រជែងយកជ័យជំនះដូចគ្នាតែទោះជាព្យាយាមយ៉ាងណាក៏លទ្ធផល
ចុងក្រោយបានត្រឹមតែស្មើពិន្ទុគ្នាប៉ុណ្ណោះ។
អ្នកលេងជង្គង់ស្រួច កែងរន្ទះសូត្រ វាសនាក្លិបបក្សីស្លាបដែកប្រកួតឈ្នះពិន្ទអ្នកប្រ
ដាល់ថៃNoeng Trakarnពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
Noeng Trakarnជាអ្នកប្រដាល់ជើងខ្លាំងមួយរូបតែគេហាក់ដូចជាញញើតកែងនិងជង្គង់
របស់វាសនា។ស្ថានភាពនៃការប្រកួតអ្នកប្រដាល់ថៃរូបនេះមិនសូវជាមានឧិ៍កាសវ៉ាចេញឡើយគឺគេការពារច្រើនជាងហេតុនេះហើយទើបគេទទួលបរាជ័យ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធប្រកួតឈ្នះពិន្ទុ
ខុន សីហាក្លិបនាគនាំសំណាងដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។នៅ សុខទីក្លិបតាឡីដំរីមានរិទ្ធប្រកួតឈ្នះពិន្ទុសេក សារ៉ាន់ក្លិបអង្គរមានជ័យយោធភូមិភាគទី៤
ដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង