ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Chao Boyលេខមុខនៅស្រុកខ្មែរជាថ្មី

46

ភ្នំពេញ៖អ្នកប្រដាល់ថៃChao Boyដែលគេស្គាល់ជាទូទៅថាAram Boyនឹងបង្ហាញខ្លួនជា
ថ្មីនៅស្រុកខ្មែរដោយណាត់ប្រកួតជាមួយឡុង សំណាងក្លិបសាលវ័ន្ដកីឡាលើសង្វៀនTV5ថ្ងៃ
ទី១០កុម្ភៈខាងមុខនេះ។

អ្នកប្រដាល់ទាំង២រូបនេះនឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។Chao Boyដែល
មាននរាងស្ដើងខ្ពស់នោះគេធ្លាប់បង្កព្យុះភ្លៀងនៅស្រុកខ្មែរកាលពីប៉ុន្មានឆ្នាំមុនតែបន្ទាប់មកគេ
បាត់មុខតែម្ដង។តាំងពីកូវីដ១៩រាតត្បាតមកគេបាត់មុខតែម្ដង។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៩៥ដងឈ្នះ៧៥ដងចាញ់១៨ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង។

ចំពោះឡុង សំណាងវិញគេមានប្រវត្តិប្រកួតចំនួន៩៨ដងឈ្នះ៦៦ដងចាញ់២៩ដងស្មើ
ពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន២២ដង។នេះជាគូប្រកួតដែលគួរឲ្យជក់ចិត្តមិនដឹងថានរណាដណ្ដើមបានជ័យជំនះនោះឡើយ។

ធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ទប្រកួតជាមួយអ្នកវប្រដាល់ថៃNok Krakchiepដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។
Nok Krakchiepគេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយតែប្រវត្តិឡើងសង្វៀនរបស់គេមិន
អន់ឡើយគេមានប្រវត្តិប្រកួតចំនួន៩០ដងឈ្នះ៧០ដងចាញ់១៨ដងស្មើពិន្ទុ២ដងនិងវាយគូប្រ
កួតឲ្យសន្លប់បានចំនួន១៤ដង។

អ្នកប្រដាល់កម្ពុជាធន អៀងឡេងទោះបីគេជាអ្នកប្រដាល់ជើងថ្មីក៏ពិតមែនតែប្រវត្តិប្រ
កួតរបស់គេក៏មិនអន់ដែរ។អៀងឡេងធ្លាប់ប្រកួតបានចំនួន៧៥ដងឈ្នះ៦៣ដងចាញ់១០ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៣៥ដង។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះទាំងអ្នកចាញ់និងអ្នកឈ្នះប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ។
ធន មករាក្លិបកងយោធពលខេមរភូមិន្ទប្រកួតជាមួយអ្នកប្រដាល់ថៃChhuok Mongkhun
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។
មករាក៏ជាអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាមួយរូបដែរដែលគេមានប្រវត្តិប្រកួតចំនួន
៩១ដងឈ្នះ៨០ដងចាញ់១០ដងស្មើពិន្ទុ១ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៤០ដង។
Chhuok Mongkhunវិញគេមានប្រវត្តិប្រកួតចំនួន៨៥ដងឈ្នះ៦៥ដងចាញ់១៩ដងស្មើពិន្ទុ១ដង
និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង។
សុទ្ធតែជាអ្នកលេងជើងខ្លាំងដូចៗគ្នាមិនតែប៉ុណ្ណោះទាំងសងខាងសុទ្ធតែក្អេងក្អាងថា
នឹងប្រជែងយកជ័យជំនះដូចគ្នាមិនដឹងថានរណាធ្វើបានសម្រេចនោះទេ។

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះយុគ យក្សផ្លែក្លិបខ្លារខិនមានរិទ្ធប្រកួតជាមួយ
មឿម សុវណ្ណង៉ាក្លិបឃ្លាំងមឿងកីឡាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។លីន សុភ័ណ្ឌក្លិបបូរីរាជ
សីហ៍មានរិទ្ធប្រកួតជាមួយឡុង អាដាក្លិបខ្លារខិនមានរិទ្ធក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង