ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលលទ្ធផល ប្រដាល់សង្វៀនTV5 ប្រចាំសប្ដាហ៍

80

ភ្នំពេញ៖ការប្រកួតប្រដាល់លើសង្វៀនTV5ជាមិត្តភាពរវាងកម្ពុជានឹងថៃសម្រាប់សប្ដាហ៍នេះសុទ្ធតែបញ្ចប់មុនទឹកទី៥ទាំង៣គូ។
ធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ទបានយកឈ្នះអ្នកប្រដាល់ថៃNok Krakchiepមុនស្នូរជួងបញ្ចប់ទឹកទី១។អ្នកប្រដាល់ទាំង២រូបនេះចាប់ផ្ដើមវាយប្រហារគ្នាទៅវិញទៅមកតាំងពីដើមទឹកទី១មកម្ល៉េះ។

អៀងឡេងបានវាយប្រហារជើងក្រោមNok Krakchiepធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះមាន
បញ្ហាជើងតាំងពីដើមទឹកមកម្ល៉េះទីបំផុតទឹកទី១មិនទាន់បញ្ចប់ផងនោះអ្នកប្រដាល់ថៃរូបនេះ
មិនអាចបន្ដការប្រកួតបានទៀតក៏បង្ខំចិត្តបោះបង់ចោលការប្រកួតតែម្ដង។
អ្នកប្រដាល់កម្ពុជាធន មករាក្លិបកងយោធពលខេមរភូមិន្ទត្រូវអ្នកប្រដាល់ថៃChhuok
Mongkhunយកឈ្នះនៅមុនស្នូរជួងបញ្ចប់ទឹកទី១ដែរ។

Chhuok Mongkhun បានវាយប្រហារជើងក្រោមអ្នកប្រដាល់កម្ពុជាធន មករាធ្វើឲ្យអ្នកប្រ
ដាល់កម្ពុជារូបនេះខូចជើងតាំងពីដើមទឹកទី១មិនអាចបន្ដការប្រកួតបានទៀត។
ឡុង សំណាងក្លិបសាលវ័ន្ដកីឡាបានបង្ខំឲ្យអ្នកប្រដាល់ជើងខ្លាំងថៃChao Boyលើកទង់
ជ័យ«ស»ចុះចាញ់នៅមុនស្នូរជួងបញ្ចប់ទឹកទី៣។

ការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះបង្ហាញនូវភាពតឹងតែងនៅទឹកទី១តែមកដល់
ទឹកទី២សំណាងមានប្រៀបយ៉ាងខ្លាំងលើChao Boyតែទោះជាមានការកៀបសង្កត់ខ្លាំងពីសំ
ណាងក៏អ្នកប្រដាល់ជើងខ្លាំងថៃរូបនេះតស៊ូរហូតចប់ទឹកទី២។
មកដល់ទឹកទី៣សំណាងកាន់តែបង្កើនការវាយលុកនិងមានប្រៀបកាន់តែខ្លាំងលើគូ
ប្រកួត។Chao Boyដែលបានត្រឹមតែការពារនិងដកថយពីការវាយលុករបស់សំណាងនោះក៏បង្ខំ
ចិត្តចុះចាញើមុនចប់ទឹកទី៣តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង