ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្ងាចនេះ ភ្នំពេញក្រោនជួបCentral Coast Mariners FCរបស់អូស្រ្តាលីនៅស៊ីដនី

68

ភ្នំពេញ៖ថ្ងៃទី១៣កុម្ភៈនេះក្រុមភ្នំពេញក្រោនដែលជាក្រុមជើងឯកលីគរបស់កម្ពុជានឹងCentral Coas tMariners FCរបស់អូស្ដ្រាលីក្នុងវគ្គKnockout Stageឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2023/24។

លោកOleg Starynskyiគ្រូបង្វឹកភ្នំពេញក្រោនបានថ្លែងក្នុងសន្និសីទកាសែតថាក្នុង
បាល់ទាត់អ្វីៗក៏អាចកើតឡើងដែរ ។

ក្នុងថានៈជាគ្រូបង្វឹកក្រុមបាល់ទាត់ដំបូងគេរបស់កម្ពុជា ដែលឡើងវគ្គ Knockout Stage នៃពានកម្រិតទី២ប្រចាំទ្វីបអាស៊ីនេះបញ្ជាក់ថាយើងបានចំណាយពេលវេលានិងកម្លាំងច្រើនដែរសម្រាប់ការមកដល់ទីនេះ (ស៊ីដនី)ប៉ុន្តែយើងក៏មានភាពរំភើបដូចគ្នា។ ការប៉ះគ្នាជាមួយ Central Coast Mariners គឺនឹងមានភាពតានតឹងជាមួយនឹងការប្រកួតប្រជែងខ្ពស់។ នេះជាការប្រកួតដែលលេងតែមួយប្រកួត ក្នុងការជ្រើសរើសអ្នកឈ្នះឡើងទៅវគ្គបន្ត។

គ្រូបង្វឹកជនជាតិអ៊ុយក្រែនដដែលបន្ដថា«វានឹងក្លាយទៅជាការប្រកួតដ៏អស្ចារ្យព្រោះ
ក្រុមអូស្រ្តាលី(Central Coast Mariners)នេះគឺជាក្រុមមួយដែលលេចធ្លោរបើយើងប្រៀបធៀប
ជាមួយក្រុមផ្សេងៗទៀត។ក្នុងបាល់ទាត់អ្វីៗក៏អាចកើតមានឡើងដែរយើងសង្ឃឹមថាយើងនឹងអាចធ្វើវាបាន ព្រោះគ្រប់គ្នាដែលមកទីនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីការប្រកួត»។

ភ្នំពេញក្រោន គឺជាក្លិបបាល់ទាត់តំណាងកម្ពុជាដំបូងគេ ដែលបានឡើងដល់វគ្គ Knockout Stage នៃពានរង្វាន់ AFC Cup ។ សម្រាប់ការប្រកួតជាមួយក្រុម Central Coast Mariners នឹងធ្វើឡើងកីឡដ្ឋាន Industree Group នាទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី នាវេលាម៉ោង៤ល្ងាចថ្ងៃទី១៣កុម្ភៈ(ម៉ោងនៅកម្ពុជា)ហើយការប្រកួតនេះក្រុមដែលចាញ់គឺធ្លាក់៕

អត្ថបទដែលជាប់ទាក់ទង