ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់គុនខ្មែររូបណាខ្លះ តស៊ូជាមួយអ្នកប្រដាល់ថៃ លើសង្វៀន TV5ចុងសប្ដាហ៍នេះ?

42

ភ្នំពេញ៖សម្រាប់ថ្ងៃទី១៧កុម្ភៈឆ្នាំ២០២៣ខាងមុខនេះតើអ្នកដឹងទេអ្នកប្រដាល់គុនខ្មែរ
រូបណាខ្លះនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃល់សង្វៀន TV5?
នៅក្នុងកម្មវិធីប្រកួតជាផ្លូវការដែលផ្គូរផ្គងដោយសហព័ន្ធប្រដាល់គុនខ្មែរនិង TV5នោះ
អ្នកប្រដាល់កម្ពុជាព្រំ សំណាងក្លិបមហិទ្ធិរិទ្ធមេសថ្ងកនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ
Moeurn A-Khonក្នុងប្រភេទទម្ងន់៨០គីឡូក្រាម។

សំណាងដែលមួយរយៈនេះយីអ៊ុនឡើងនិងកាន់តែមានឈ្មោះបោះសម្លេងនោះអាចនឹងយកឈ្នះគូប្រកួតបានមុនទឹកទី៥ក៏ថាបានដែរ។សំណាងមានប្រវត្តិប្រកួតចំនួន១៧១ដងឈ្នះ១៥៥ដងចាញ់១៣ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៦៨ដង។
ចំពោះMoeurn A-Khon នេះជាលើកដំបូងហើយដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ
ហើយបើតាមការឲ្យដឹងពីមន្ត្រីផ្គូរផ្គងនោះថាអ្នកប្រដាល់ថៃរូបនេះមានឈ្មោះបោះសម្លេងខ្លាំងណាស់នៅក្នុងប្រទេសរបស់គេ។គេគឺជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង។
Moeurn A-Khonធ្លាប់ឆ្លងកាត់ការប្រកួតបានចំនួន១០៤ដងឈ្នះ៧៧ដងចាញ់២៤ដង
ស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១២ដង។ជំនួបរវាងអ្នកខ្លាំងទាំង២រូបនេះមិន
ដឹងថានរណាជួបសំណាងល្អនោះឡើយ។

ម៉ន ព្រហ្មម៉ាញក្លិបប៉ែនកាក់គុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ថៃPich Bophaដោយប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
កន្លងមកPich Bopha ធ្លាប់បង្ហាញខ្លួននៅលើសង្វៀនស្រុកខ្មែរដែរគេមិនមែនជាអ្នកប្រ
ដាល់ដែលអស្ចារ្យខ្លាំងនោះទេតែគេជាអ្នកប្រដាល់ចិត្តធ្ងន់វ៉ៃមិនឆេវឆាវ។ការមកប្រកួតកន្លងមកគឺមានឈ្នះមានចាញ់ជាធម្មតា។គេមានប្រវត្តិប្រកួតចំនួន៨៧ដងឈ្នះ៦៦ដងចាញ់១៩ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង។

ចំបោះព្រហ្មម៉ាញវិញគេជាអ្នកប្រដាល់ចិត្តមិនសូវធំប៉ុន្មាឡើយតែការវ៉ៃចេញរបស់គេ
រហ័សផ្លែល្អទាំងជើង កណ្ដាប់ដៃ និងជង្គង់។គេមានប្រវត្តិប្រកួតចំនួន៧៧ដងឈ្នះ៥៣ដង
ចាញ់២០ដងស្មើពិន្ទុ៤ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១១ដង។អ្នកប្រដាល់ទាំង២រូប
នេះសុទ្ធតែមានឧិ៍កាសដើម្បីឈ្នះដូចគ្នា។

ឃន សុម៉ាលីក្លិបមហិទ្ធិរិទ្ធមេសថ្ងកត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ
ឈ្មោះKatha Thepដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។
សុម៉ាលីមានប្រវត្តិប្រកួតចំនួន៣៩ដងឈ្នះ៣១ដងចាញ់៦ដងស្មើពិន្ទុ២ដងនិងវាយគូ
ប្រកួតឲ្យសន្លប់បានចំនួន១១ដង។ចំពោះអ្នកប្រដាល់ថៃKatha Thepវិញមានប្រវត្តិប្រកួតចំនួន
៧១ដងឈ្នះ៥០ដងចាញ់១៨ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៨ដង។តើ
នរណាមានសមត្ថភាពដណ្ដើមជ័យជំ្នះក្នុងការប្រកួតនេះ?
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះរិទ្ធី ម៉ាណូយក្លិបSuper Fightប្រកួតជា
មួយអ្នកប្រដាល់ណង សាវក្លិបនាគនាំសំណាងក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ឌឿន សុខ
លីមក្លិបនាគនាំសំណាងប្រកួតជាមួយឈុង ប្រាក់កាក់ក្លិបតាឯកដំបងដែកមានរិទ្ធក្នុងប្រភេទ
ទម្ងន់៥១គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង