ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រិន សារដ្ឋ ប្រកាសប្រកួត សងសឹកជាមួយអ្នកប្រដាល់ថៃKang Napha

59

ភ្នំពេញ៖សម្រាប់ថ្ងៃទី២៤កុម្ភៈខាងមុខនេះលើសង្វៀនTV5អ្នកប្រដាល់កម្ពុជារិន សារដ្ឋ
ក្លិបនាគនាំសំណាងបានណាត់សងសឹកជាមួយអ្នកប្រដាល់ថៃKang Napha។
គេនៅចាំបានថាកាលពីថ្ងៃទី៣១ធ្នូឆ្នាំ២០២៣សារដ្ឋប្រកួតចាញ់Kang Naphaដោយពិន្ទុ
ទាំងមិនអស់ចិត្តសម្រាប់ពេលនេះគេបានណាត់សងសឹកឡើងវិញតែមិនដឹងថាគេធ្វើបានឬ
ធ្វើមិនបាននោះទេ។ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
នេះជាជំនួបដ៏អស្ចារ្យមួយដែលទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នា។សារដ្ឋមានប្រវត្តិប្រកួតចំនួន៨៣ដងឈ្នះ៥៩ដងចាញ់១៧ដងស្មើពិន្ទុ៧ដងនិងវាយគូប្រកួតឲ្យសន្លប់បាន
ចំនួន២០ដង។

សម្រាប់អ្នកប្រដាល់ថៃKang Naphaគេមានប្រវត្តិប្រកួតចំនួន៩២ដងឈ្នះ៦៦ដងចាញ់
២១ដងស្មើពិន្ទុ៥ដងនិងវាយកូប្រកួតឲ្យសន្លប់បានចំនួន១២ដង។ការចួបសងសឹកនេះមិនដឹង
ថាលទ្ធផលប្រែប្រួលឬក៏នៅរក្សាដដែនោះឡើយ។
ខ្លាចាស់វ៉ែន សុវណ្ណក្លិបមហិទ្ធិរិទ្ធមេសថ្ងកប្រកួតជាមួយអ្នមកប្រដាល់ថៃNam Khamuon
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។
អតិតកាលរបស់សុវណ្ណអស្ចារ្យណាស់តែគេមិនសូវមានឧិ៍កាសប្រកួតជាមួយអ្នកប្រ
ដាល់បរទេសឡើយ។គេមានប្រវត្តិប្រកួត១៥០ដងឈ្នះ១២៥ដងចាញ់២០ដងស្មើពិន្ទុ៥ដងនិង
វាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង។

ចំពោះអ្នកប្រដាល់ថៃNam Khamuon នេះជាលើកដំបូងហើយដែលគេឆ្លងដែនមកប្រកួត
នៅស្រុកខ្មែរ។ក្នុងស្ថិតិប្រកួតចំនួន៨៥ដងរបស់គេបានទទួលជ័យជំនះ៦០ដងចាញ់២០ដងស្មើពិន្ទុ៥ដងនិងវាយគូប្រកួតឲ្យសន្លប់បាន១៣ដង។អ្នកប្រដាល់ទាំង២រូបនេះនរណាបន្ថែម
ស្ថិតិឈ្នះក្នុងកំណត់ត្រារបស់ខ្លួន។

អ្នកលេងជើងខ្លាំងឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួតជាមួយអ្នកប្រ
ដាល់ថៃKhum Phitlekដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
បូរ៉ាមួយរយៈនេះគេតែងតែជួបជោគជ័យលើសង្វៀនជានិច្ច។គេមានប្រវត្តិប្រកួតចំនួន១៥១ដងឈ្នះ១១១ដងចាញ់៣៨ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បាន៤៥ដង។
ចំពោះKhum Phitlek ទោះបីមិនមាននរណាស្គាល់គេច្រើនក៏ពិតមែនតែគេជាអ្នកលេង
ឆ្លងដែនមួយរូបដ៏អស្ចារ្យ។កែង កណ្ដាប់ដៃ និងជង្គង់របស់គេមិនអន់ជាងបូរ៉ាឡើយ។គេមាន
ប្រវត្តិប្រកួតចំនួន៩០ដងឈ្នះ៦០ដងចាញ់២៥ដងស្មើពិន្ទុ៥ដងនិងវាយគូប្រកួតឲ្យសន្លប់បាន
១៥ដង។ពួកគេសុទ្ធតែមានឧិ៍កាសដើម្បីឈ្នះដូចគ្នាតែមិនដឹងថានរណាជួបសំណាងល្អ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះឆង ឈាងរ៉ាន់ក្លិបសុភានូប្រកួតជាមួយខុន សី
ហារបស់ក្លិបនាគនាំសំណាងក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ជិន ចាងក្លិបឃ្លាំងមឿងកីឡាប្រ
កួតជាមួយសៀវ ង៉ុយក្លិបទំរីងគុនខ្មែរក្នុងប្រភេទទម្ងន់៦០គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង