ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងរន្ទះគង់ ហ៊ូវជួបជើងខ្លាំងSen Sakgneun

65

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងថៃSen Sakgneunបានណាត់ប្រកួតជាមួយអ្នកលេងជើង
រន្ទះកម្ពុជាគង់ ហ៊ូវរបស់ក្លិបមហិទ្ធិរិទ្ធមេសថ្ងកលើសង្វៀនTV5ថ្ងៃទី២មីនាឆ្នាំ២០២៤ខាងមុខ
នេះដែលនេះជាគូប្រកួតដ៏អស្ចារ្យមួយ។
អ្នកប្រកួតជាមួយគង់ ហ៊ូវភាគច្រើតែងតែសន្លប់ដោយស្នៀតទាត់ផ្កាប់ចានតែម្ដងសូម
បញ្ជាក់ថាកាលពីថ្ងៃទី២ធ្នូឆ្នាំ២០២៣អ្នកប្រដាល់ថៃKatha Thepសន្លប់ដោយស្នៀតផ្កាប់ចាននៅទឹកទី២ដែរ។

Sen Sakgneunបានបោះសំដីថាគេនឹងធ្វើឲ្យគង់ ហ៊ូវឈឺចិត្តវិញម្ដង។អ្នកប្រដាល់ថៃរូប
នេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយតែគេមានប្រវត្តិប្រកួតចំនួន៨៣ដងឈ្នះ៦២ដងចាញ់១៩ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១២៣ដង។
គង់ ហ៊ូវក៏បានតបទៅវិញដែរថាមុនពេលចប់ការប្រកួតសូមកុំអាលនិយាយពីរឿងចាញ់
ឈ្នះ។គង់ ហ៊ូវមានប្រវត្តិប្រកួតចំនួន៩៩ដងឈ្នះ៧៧ដងចាញ់១៦ដងស្មើពិន្ទុ៥ដងនិងវាយ
គូប្រកួតឲ្យសន្លប់បានចំនួន៣៦ដង។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។

ខុន បូឡារបស់ក្លិបនាគនាំសំណាងត្រូវបានដាក់ឲ្យប្រកួតរជាមួយអ្នកប្រដាល់ចំណូល
ថ្មីថៃChhuok Namseapដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
ខុន បូឡាក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរតែគេមិនសូវមានឈ្មោះបោះសម្លេង
នោះទេ។គេមានឈ្មោះល្បីល្បាញខ្លាំងនៅតំបន់ជាយដែនគេមានប្រវត្តិប្រកួតចំនួន៨១ដងឈ្នះ៦០ដងចាញ់១៥ដងស្មើពិន្ទុ៦ដងនិងវាយគូប្រកួតឲ្យសន្លប់បាន១២ដង។
ចំពោះChhuok Namseapគេមានប្រវត្តិប្រកួតចំនួន៨០ដងឈ្នះ៦០ដងចាញ់១៩ដងស្មើ
ពិន្ទុ១ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៩ដង។អ្នកប្រដាល់ថៃរូបនេះក៏បង្ហាញនូវអំណួត
ដែរថាគេមកនេះដើម្បីស្ពាយជ័យជំនះទៅវិញ។

ហ៊ុនកង គុនខ្មែរ ក្លិបគុនខ្មែរដូនតាបានទទួលស្វាគមន៍ក្នុងការប្រកួតជាមួយអ្នកប្រ
ដាល់ថៃPhat Seayfaដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។
អ្នកប្រដាល់គុនខ្មែររូបនេះមិនសូវមាននរណាស្គាល់ឡើយតែគេមានប្រវត្តិប្រកួតចំនួន
៦០ដងឈ្នះ៤៤ដងចាញ់ចាញ់១៦ដងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៧ដង។គេជាអ្នកប្រដាល់ដែលមានកម្លាំងអស្ចារ្យនិងវ៉ៃមិនសូវចេះសន្សំកម្លាំងឡើយ។
Phat Seayfaក៏មិនសូវមានអ្នកស្គាល់ដែរតែគេមានប្រវត្តិប្រកួតចំនួន៩០ដងឈ្នះ៦៥ដង
ចាញ់២១ដងស្មើពិន្ទុ៤ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង។នរណានឹងឈ្នះក្នុងការប្រកួតនេះ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះម៉ន ភារម្យក្លិបពន្លឺថ្មីព្រែកឯងប្រកួតជាមួយរិទ្ធី
នឹមណូក្លិបSuper Fightក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។យ៉ន ពិសីក្លិបសាលវ័ន្ដកីឡាប្រកួតជា
មួយឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង