ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតជាមួយថៃ៖ កម្ពុជាឈ្នះ២ស្មើមួយ

42

ភ្នំពេញ៖ជំនួបលើសង្វៀនរវាងអ្នកប្រដាល់កម្ពុជាជាមួយថៃលើសង្វៀនTV5ថ្ងៃទី២មីនាឆ្នាំ២០២៤អ្នកប្រដាល់កម្ពុចា២រូបបានទទួលជ័យជំនះលើអ្នកប្រដាល់ថៃដោយពិន្ទុដូចគ្នាក្នុង
ខណៈដែលមួយរូបទៀតបានត្រឹមស្មើគ្នាដោយពិន្ទុ។
អ្នកប្រដាល់ជើងខ្លាំងថៃSen Sakgneunប្រកួតជាមួយអ្នកលេងជើងរន្ទះកម្ពុជាគង់ហ៊ូវ
របស់ក្លិបមហិទ្ធិរិទ្ធមេសថ្ងកបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះអ្នកប្រដាល់កម្ពុជាគង់ ហ៊ូវបាន
ទទួលជ័យជំនះដោយពិន្ទុ។

ការប្រកួតកន្លងមកគង់ ហ៊ូវតែងតែប្រើស្នៀតទាត់ផ្កាប់ចានគូប្រកួតបានមុនទឹកទី៥តែ
លើកនេះជួបជាមួយSen Sakgneunដែលជាជើងខ្លាំងដែរនោះទាំងសាខាងសុទ្ធតែវ៉ៃដោយប្រុង
ប្រយ័ត្នដូចគ្នាព្រោះពួកគេសុទ្ធតែអ្នកលេងស្នៀតផ្កាប់ចានដូចគ្នា។
អ្នកប្រដាល់តាំង២រូបនេះតស៊ូជាមួយគ្នា៥ទឹកពេញដោយគង់ ហ៊ូវមានប្រៀបលើគូប្រ
គួតបន្តិចបន្តួចប៉ុណ្ណោះ។សូមបញ្ជាក់ថាកាលពីថ្ងៃទី២ធ្នូឆ្នាំ២០២៣អ្នកប្រដាល់ថៃKatha Thep
សន្លប់ដោយស្នៀតផ្កាប់ចាននៅទឹកទី២។

ខុន បូឡារបស់ក្លិបនាគនាំសំណាងដែលប្រកួតជាមួយអ្នកប្រដាល់ចំណូលថ្មីថៃChhuok Namseapក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនោះក៏បានឈ្នះអ្នកប្រដាល់ថៃដោយពិន្ទុដែរ។
សម្រាប់គូនេះការប្រកួតក៏មានលក្ខណៈតឹងតែងគួរឲ្យកត់សំគាល់ដែរ។បូឡាដែលមានកណ្ដាប់ដៃធ្ងន់ ជើងធ្ងន់ និងរហ័សនោះក៏មិនហ៊ានប្រហែសជាមួយកែង និងជង្គង់របស់អ្នកប្រ
ដាល់Chhuok Namseapដែរ។

អ្នកប្រដាល់តាំង២រូបនេះប្រកួតគ្នាពេញទាំង៥ទឹកហើយទាំងសងខាងសុទ្ធតែរងការ
ឈឺសាច់ដូចគ្នា។ទោះជាយ៉ាងណាក៏ខុន បូឡាជាអ្នកបានទទួលជ័យជំនះដោយពិន្ទុដែរ។
ហ៊ុនកង គុនខ្មែរ ក្លិបគុនខ្មែរដូនតា ប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃPhat Seayfaដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។
ហ៊ុនកង គុនខ្មែរមិនសូវជាមានផ្លែវ៉ៃល្អនោះទេតែគេមានកម្លាំងយោងមិនតែប៉ុណ្ណោះ
ការវ៉ៃចេញរបស់គេមានលក្ខណៈត្រង់ៗពេកដែលជាហេតុធ្វើឲ្យគូប្រកួតងាយនឹងការពារឬ
ចល័តខ្លួនចេញពីការវាយប្រហារបានដោយស្រួល។
ទោះជាយ៉ាងណាក៏ពួកគេប្រកួតគ្នាបានពេញទាំង៥ទឹក។ទោះបីទាំងសងខាងសុទ្ធតែឈឺសាច់ដូចគ្នាក៏ពិតមែនតែលទ្ធផលបានត្រឹមស្មើពិន្ទុគ្នា។

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះម៉ន ភារម្យក្លិបពន្លឺថ្មីព្រែកឯងបានលើកទង់ជ័យ
«ស»ចុះចាញ់អ្នកប្រដាល់រិទ្ធីនឹមណូក្លិបSuperFightមុនស្នូរជួងបញ្ចប់ទឹកទី២។យ៉នពិសីក្លិប
សាលវ័ន្ដកីឡាប្រកួតឈ្នះឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង