ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីឈ្នះជើងខ្លាំងយ៉េន ឌីណាExtraលេចមុខមកទៀត

50

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងថៃExtraនឹងបង្ហាញមុខលើសង្វៀនTV5នាថ្ងៃទី៩មីនាខាង
មុខនេះដើម្បីប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូបទៀតគឺសោម ពិសិដ្ឋក្លិបពន្លឺវិ
បុលដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។

នេះជាលើកទី២ហើយដែលអ្នកប្រដាល់ថៃរូបនេះមកប្រកួតនៅស្រុកខ្មែរ។កាលពីថ្ងៃទី១៣មករាឆ្នាំ២០២៤កន្លងមកអ្នកប្រដាល់ថៃរូបនេះមកប្រកួតនៅស្រុកខ្មែរម្ដងហើយដោយឈ្នះអ្នកប្រដាល់កម្ពុជាយ៉ានឌីណាហៅប៉ោភារិទ្ធក្លិបហ្គាឡាក់ស៊ីដែលជាម្ចាស់មេដាយមាសស៊ីហ្គេមដោយពិន្ទុ។
គេពិតជាអ្នកប្រដាល់ជើងខ្លាំងថៃមួយរូបដែលមានប្រវត្តិប្រកួតចំនួន១១២ដងឈ្នះ៩១ដងចាញ់១៨ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៩ដង។

សោម ពិសិដ្ឋគេមិនសូវជាមានឈ្មោះបោះសម្លេងដូចយ៉េន ឌីណានោះទេតែស្ថិតិប្រ
កួតរបស់គេមិនអន់ឡើយ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន១១៥ដងឈ្នះ៧១ដងចាញ់៤២ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បាន២០ដង។
អ្នកប្រដាល់ថៃExtraមកលើកនេះតើអាចបន្ថែមស្ថិតិឈ្នះនៅក្នុងកំណត់ត្រារបស់ខ្លួន
បានទៀតឬទេ?
ផាន់ សុផាតក្លិបនាគនាំសំណាងត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Amy
Salackchhaiដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
កាលបីថ្ងៃទី២៦វិច្ឆិកា២០២៣ Amy Salackchhaiធ្លាប់មកប្រកួតនៅស្រុកខ្មែរមដងហើយ
តែកាលនោះគេប្រកួតចាញ់ពុទ្ធ សំបូរក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុ។

Amy Salackchhaiមានប្រវត្តិប្រកួតចំនួន៨៨ដងឈ្នះ៦៥ដងចាញ់២០ដងស្មើពិន្ទុ៣ដង
និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង។ចំពោះផាន់ សុផាតវិញមានប្រវត្តិប្រកួតចំនួន៧៥
ដងឈ្នះ៥២ដងចាញ់២១ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៨ដង។
មកលើកនេះAmy Salackchhaiអាចស្ពាយជ័យជំនះទៅវិញឬ ក៏ស្ពាយបរាជ័យទៅវិញ
នោះនៅមិនទាន់ដឹងនៅឡើយទេ។
សោម វិឆ័យក្លិបពន្លឺវិបុលប្រកួតជាមួយជើងខ្លាំងថៃChhuok Mongkhunដោយប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
នេះជាលើកទី២ហើយដែលChhuok Mongkhunឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ។កាលពី
ថ្ងៃទី១៩វិច្ឆិកា២០២៣អ្នកប្រដាល់ថៃរូបនេះបានយកឈ្នះអ្នកប្រដាល់កម្ពុជាសូត្រ ខេវិនដោយ
ពិន្ទុតែមកលើកនេះគេជួបគូប្រជែងដែលខ្លាំងជាងមុនហើយ។

សោម វិឆ័យដែលមានទម្ងន់ជើងខ្លាំងនោះគេមានប្រវត្តិប្រកួតចំនួន១៥៩ដងឈ្នះ១០៨
ដងចាញ់៤៤ដងស្មើពិន្ទុ៧ដងនិងវាយគូប្រកួតឲ្យសន្លប់បាន១៥ដង។រីឯChhuok Mongkhun
វិញគេមានប្រវត្តិប្រកួតចំនួន៨៦ដងឈ្នះ៦៦ដងចាញ់១៩ដងស្មើពិន្ទុ១ដងវាយគូប្រកួតឲ្យដួល
សន្លប់បាន១៦ដង។នរណាឈ្នះក្នុងការប្រកួតនេះ?
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះនៅ វ៉ាន់ថងក្លិបមេសថ្ងកប្រកួតជាមួយឌឿន
សុខលីមក្លិបនាគនាំសំណាងក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ខុន សីហាក្លិបនាគនាំសំណាង
ប្រកួតជាមួយសៀវ ង៉ុយក្លិបទំរីងគុនខ្មែរក្នុងប្រភេទទម្ងន់៦០គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង