ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទៅដល់អារ៉ាប៊ីសាអ៊ូឌីតហើយ

61

ភ្នំពេញ៖ល្ងាចថ្ងៃទី១៩មីនាម្សិលម៉ិញនេះក្រុមបាល់តាត់ជម្រើសជាតិកម្ពុជាបានទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតហើយ។
ជាមួយនឹងការទៅដល់នេះគ្រូបង្វឹកគឺលោកFelixDalmasបានបើកយុទ្ធនាការហ្វឹកហាត់ភ្លាមៗតែម្ដងដែលការហ្វឹកហាត់ឌធ្វើនៅទីក្រុងJeddah។
នេះជាបេសកកម្មមួយរបស់ក្រុមកម្ពុជាដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍FIFASeriesដែលក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រដែលមកពីទ្វីបអាហ្វ្រិក និងក្រុមជម្រើសជាតិ ហ្គីយ៉ាន ដែលមកពីទ្វីបអាមេរិកខាងត្បូង នៅទឹកដីនៃប្រទេស អារ៉ាប៊ីសាអូឌីត នាថ្ងៃទី២២ និង២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។
កីឡាករចំនួន២៣រូបត្រូវជ្រើសរើសចូលជម្រំហ្វឹកហាត់សម្រាប់អ្នកចាំទីចំនួន៣រូបមាន
មកពីក្លិបវិសាខាមួយរូប ភ្នំពេញក្រោនមួយរូបនិងព្រះខ័នរាជស្វាយរៀងមួយរូប។ខ្សែបម្រើ៦រូបមកពីក្លិបព្រះខ័នរាជស្វាយរៀង៣រូប ក្លិបព្រៃវែងអេហ្វស៊ីមួយរូប ណាហ្គាវើលដ៍មួយរូបនិងភ្នំពេញក្រោនមួយរូប។

ចំពោះខ្សែការពារ៨រូបមកពីព្រះខ័នរាជស្វាយរៀង៣រូបណាហ្គាវើលដ៍មួយរូបវិសាខាមួយរូបក្លិបអាយអេសអាយដង្កោសែនជ័យមួយរូបនិងភ្នំពេញក្រោនមួយរូប។ខ្សែប្រយុទ្ធ៦រូបមកពីក្លិបបឹងកេត២រូបវិសាខាមួយរូបកងយោធពលខេមរភូមិន្ទមួយរូបព្រៃវែងអេហ្វស៊ីមួយរូបនិងភ្នំពេញក្រោនមួយរូប៕

អត្ថបទដែលជាប់ទាក់ទង