ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គេអ្នកលេងទម្ងន់ស្រាលខាំ ខ្លានាង នឹងបង្កើនស្ថិតិឈ្នះ

46

ភ្នំពេញ៖អ្នកប្រដាល់គុនខ្មែរទម្ងន់ស្រាលកម្ពុជាខាំ ខ្លានាងក្លិបមហិទ្ធិរិទ្ធមេសថ្ងកបានប្រ
កាសថាសម្រាប់ជំនួបជាមួយអ្នកប្រដាល់ថៃChhnak Soekលើសង្វៀន TV5យប់ថ្ងៃទី៣០មីនាគេ
នឹងបង្កើនស្ថិតិឈ្នះក្នុងកំណត់ត្រារបស់ខ្លួនបន្ថែមទៀត។
អ្នកប្រដាល់ទម្ងន់៥៤គីឡូក្រាមដែលជាម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះបាននិយាយ
ថាគេនឹងបង្ហាញឲ្យបណ្ដាអ្នកគាំទ្ររូបគេដឹងថាគេនៅតែខ្លាំងនិងមានផ្លែវ៉ៃបានល្អរហ័សដដែល
នឹងធ្វើឲ្យបានអស្ចារ្យដូចការប្រកួតកន្លងមក។

អ្នកប្រដាល់គុនខ្មែររូបនេះមានប្រវត្តិប្រកួតចំនួន១៥១ដងឈ្នះ១១៣ដងចាញ់២៧ដងស្មើពិន្ទុ១១ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៩ដង។
ចំពោះអ្នកប្រដាល់ថៃPhat Malayគេទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំ
បូងនេះទេហើយបើតាមមន្ត្រីផ្គូរផ្គងនោះថាគេគឺជាជើងខ្លាំងមួយរូបដែលមិនស្រួលបង្ក្រាបនោះឡើយ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៨៥ដងឈ្នះ៦៥ដងចាញ់១៩ដងស្មើ
ស្មើពិន្ទុ១ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៣ដង។នរណានឹងឈ្នះក្នុងការប្រកួតនេះ?
ឃន សុខនីក្លិបមហិទ្ធិរិទ្ធមេសថ្ងកដែលជាអ្នកលេងជើងថ្មីមួយរូបនោះត្រូវបានដាក់ឲ្យ
ប្រកួតជាមួយអ្នកប្រដាល់ថៃChhnak Soekដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
Chhnak Soek ក៏ទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះដែរតែបើតាម
ប្រកួតរបស់គេក៏មិនធម្មតាដែរ។ក្នុងប្រវត្តិប្រកួតចំនួន៧៥ដងគេបានទទួលជ័យជំនះចំនួន៥៥
ដងចាញ់១៧ដងស្មើពិន្ទុ៣ដងព្រមទាំងវាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង។
ឃន សុខនីវិញគេទើបតែស្គាល់សង្វៀនប្រដាល់ប៉ុណ្ណោះតែគេមានចិត្តធំផ្លែល្អ កែង
រហ័សព្រមទាំងហ៊ានប្ដូរកែងដោយគ្មានញញើត។

គេមានប្រវត្តិប្រកួតចំនួន២៨ដងឈ្នះ២៤ដងចាញ់៣ដងស្មើពិន្ទុ១ដងនិងវាយគូប្រកួត
ឮឲ្យសន្លប់បានចំនួន៦ដង។សម្រាប់ជំនួបនេះគេនិយាយថាបើមានឧិ៍កាសគេនឹងបញ្ចប់គូប្រកួតឲ្យបានមុនទឹកទី៥។
ទូច ដេវីដក្លិបសុភាពគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ថៃSen Sakgneunដោយប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
កាលពីថ្ងៃទី២មីនាកន្លងមក Sen Sakgneun ធ្លាប់ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរម្ដងហើយ
ដែលកាលនោះគេប្រកួតចាញ់គង់ ហ៊ូវក្លិបមហិទ្ធិរិទ្ធមេសថ្ងកដោយពិន្ទុ។គង់ ហ៊ូវជាអ្នកលេង
ជើងរន្ទះពេលនេះគេជួបជាមួយទូច ដេវីដគឺជាអ្នកលេងកណ្ដាប់ដៃរន្ទះវិញម្ដង។
ដេវីដមានប្រវត្តិប្រកួតចំនួន៦១ដងឈ្នះ៥៣ដងចាញ់៧ដងស្មើពិន្ទុ១ដងនិងវាយគូប្រ
កួតឲ្យសន្លប់បានចំនួន១២ដង។រីឯSen Sakgneunវិញគេមានប្រវត្តិប្រកួតចំនួន៨៤ដងឈ្នះ៦២
ដងចាញ់២០ដងស្មើពិន្ទុ២ដងវាយគូប្រកួតឲ្យសន្លប់បានចំនួន១២ដង។លើកនេះអ្នកប្រដាល់ថៃរូបនេះប្រជែងបានជ័យជំនះឬទេ?

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះហេង សារ៉ាន់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំ
បងប្រកួតជាមួយលីន វិចិត្រក្លិបបូរីរាជសីហ៍មានរិទ្ធក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។យុគ យក្ស
ផ្លែក្លិបខ្លារខិនមានរិទ្ធប្រកួតជាមួយយ៉ន ពិសីក្លិបសាលវ័ន្ដកីឡាក្នុងប្រភេទទម្ងន់៥៧គីឡូ
ក្រាម៕

អត្ថបទដែលជាប់ទាក់ទង