ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិសន្តិបណ្ឌិត ស សុខា៖ ជំរុញឲ្យជ្រើសរើសយុវជនឲ្យបាន ២០ ភាគរយក្នុងចំណោមអត្តពលិកជម្រើសជាតិហ្វឹកហាត់ត្រៀមការប្រកួតអន្តរជាតិនានា

50

ភ្នំពេញ៖លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានថ្លែងទៅកាន់ថ្នាក់ដឹកសហព័ន្ធនៅកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិថា សហព័ន្ធធ្វើការជ្រើសរើសកីឡាករ-កីឡាការិនីយុវជនដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ខ្ពស់រឿងអាយុជាគោល ព្រោះការប្រកួតតាមប្រភេទកីឡានីមួយៗមានលក្ខន្តិកៈច្បាប់កំណត់ប្រភេទអាយុវជនចូលរួមខុសៗគ្នា ។

ឧបនាយករដ្ឋមន្រ្តី បានបន្តថា ដូច្នោះសូមតាមដានពិនិត្យមើលប្រភេទកីឡារបស់យើង នឹងជ្រើសរើសឲ្យត្រូវតាមប្រភេទអាយុបានកំណត់ជៀសវាងការជ្រើសរើសខុសអាយុដល់ពេលប្រកួតគឺលើសអាយុប្រកួតមិនបាន ធ្វើឲ្យខាតពេលវេលាក្នុងការបណ្តុះបណ្តាល។ ក៏បានណែនាំឲ្យថ្នាក់ដឹកត្រូវពិនិត្យ និងវាយតម្លៃតាមបណ្តាលប្រទេសក្នុងតំបន់អាស៊ានលើប្រភេទកីឡាទូក ដើម្បីវាយតម្តៃចំណាត់នៅតំបន់អាស៊ានកម្ពុជាស្ថិតនៅចំណាត់លេខប៉ុន្មាន និងពិភពលោកយើងនៅចំណាត់លេខប៉ុន្មាន ដើម្បីយើងដាក់ផែនការសម្រួចសមត្ថភាពពីមួយឆ្នាំទៅមួយឆ្នាំនិងមានការផ្លាស់ប្តូរឈានទៅរកគុណភាពក្នុងការប្រកួតប្រជែងនាំយកមេដាយជូនជាតិ។

លោកប្រធានបានចង្អុលបង្ហាញឲ្យអនុប្រធានត្រូវជ្រើសរើសយុវជនឲ្យបាន ២០ ភាគរយក្នុងចំណោមកីឡាករ-កីឡាការិនីជម្រើសជាតិហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតអន្តរជាតិនានាក្នុងនោះ ក៏មានកីឡាករ-កីឡាការិនីយុវជនបម្រុងបន្ថែមពីចំនួន ៤ ទៅ៥ នាក់ ផងដែរ។ ទន្ទឹមជាមួយគ្នានេះលោកប្រធានសហព័ន្ធ ក៏បានជំរុញឲ្យថ្នាក់ដឹកនាំ យកចិត្តទុកដាក់ខ្ពស់ផងដែរ ចំពោះគ្រឿងញានដោយតម្រូវឲ្យមានការធ្វើតេសរកសារៈធាតុញានសម្រាប់កីឡាករកីឡាការិនីជម្រើសជាតិ និងកីឡាករកីឡាការិនីតាមបណ្តាលរាជធានីខេត្តផងដែរ។

លោកប្រធានសហព័ន្ធ ក៏បានគូសបញ្ជាក់ទៀតថា សម្រាប់ការប្រកួតចាប់ពីឆ្នាំ២០២៤នេះតទៅ សហព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ លើចលនាផ្សព្វផ្សាយ ដើម្បីឲ្យប្រទេសកីឡាទូករបស់យើងកាន់តែមានប្រជាប្រិយភាពក្នុងការទាក់ទាញចំណាប់អារម្មណ៍មហាជនឲ្យងាក់មកគាំទ្រ និងឧបត្ថម្ភ ពិសេស គឺយុវជន ព្រោះយុវជនជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍនៅពេលអនាគត ។ ជាមួយគ្នានេះ លោកក៏បានណែនាំបន្ថែម ឲ្យថ្នាក់ដឹកនាំទាំងអស់យកចិត្តទុកដាក់ ការជ្រើសរើសប្រភេទវិញ្ញសាទូកមានសក្កានុពល សម្រាប់ធ្វើការហ្វឹកហាត់ ដ្បិតវិញ្ញសាហ្វឹកហាត់នេះសំខាន់ណាស់ វិញ្ញសាណាដែលយើងមានប្រៀបកម្រិតមេដាយយើងក៏ទទួលបានច្រើន៕

 

អត្ថបទដែលជាប់ទាក់ទង