ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សៀវ ង៉ុយ និង ពុទ្ធ ធារិន្ទកក់កៅអីសម្រាប់ជុំទី២

135

​ភ្នំពេញ:លើសង្វៀនTV5 Boxing Knock-Out Derie by K- Cementនាយប់ថ្ងៃទី១០វិច្ឆិកា អ្នកប្រដាសៀវង៉ុយសមាគម ប្រដាល់ក្រសួងការពារជាតិ និង ពុទ្ធ ធារិន្ទក្លិបពុទ្ធសេរីវង្សបានកក់កៅអី សម្រាប់ឡើងប្រកួតបន្តនៅជុំទី២ជាមួយគ្នា ។

​សៀវ ង៉ុយបានប្រកូតឈ្នះអ្នកប្រដាល់នួន រ៉ាថេនក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុដាច់តែម្ដង ។ ង៉ុយគេ
វ៉ៃដោយមិនឆេវឆាវ និងមានផ្លែវ៉ៃល្អ ចំពោះរ៉ាថេនវិញគេវ៉ៃចូលចិត្តប្ដុរ និងប្រើកម្លាំងកាយតែមិនសូវមានស្នៀតអ្វីច្បាស់លាស់នោះទេ ។

​ការវ៉ៃច្រង៉េងច្រង៉ាងនេះជាញឹកញាប់បានធ្វៃឲ្យសៀវ ង៉ុយជួបការលមបាកក្នុងការការពារម្ល៉ោះហើយគេត្រូវបង្ខំចិត្តលោតថយក្រោយក៏មានដែរ ។ ដោយការប្រកួតមានតែ៣ទឹកនោះបន្ទាប់ពីបញ្ចប់ការប្រកួតសៀវ ង៉ុយ
បានទទួលជ័យជំនះលើគូប្រកួតដោយពិន្ទុ ។

​សៀវ ង៉ុយពេលនេះបានកក់កៅអីដើម្បីឡើងទៅប្រកួតជម្រុះនៅជុំទី២បន្តទៀត ។ ចំពោះនួន រ៉ាថេនត្រូវខ្ទាតចេញពីការប្រកួតត្រឹមនេះហើយ ។

​ចំពោះពុទ្ធ ធារិន្ទវិញគេចំជាមានសំណាងល្អមែនព្រោះ គេចំណាយតែមួយទឹកប៉ុណ្ណោះធ្វើឲ្យគូប្រកួតរបស់គេគឺថាំង ឌីណាក្លិបអានាចក្រប្រយុទ្ធគុនខ្មែរសន្លប់នៅត្រឹមទឹកទី១ ។

​ធារិន្ទពិតជាមានសំណាងមែនទែនព្រោះការប្រកួតដែលមាន ៣ទឹកនោះនៅទឹកទី១គេបញ្ចេញតែមួយ ដៃប៉ុណ្ណោះធ្វើឲ្យគូប្រកួតរបស់ខ្លួនសន្លប់ក្រោកលែងរួច ។ ធារិន្ទមិនចាំបាច់ហត់ និងឈឺសាច់នោះគេបានកៅអីសម្រាប់ ការប្រកួតជម្រុះជុំទី២បានដោយស្រួល ។ ចំពោះថាំង ឌីណាដែលខំស្កាត់ពីខេត្តសៀមរាបមកនោះខ្តាតចេញពីការ
ប្រកួតត្រឹមនេះ ។

​ពេលនេះមានអ្នកប្រដាល់ចំនួន ៦រូបហើយដែលខ្ទាតចេញពីការប្រកួត ហើយក៏មាន៦រូបដែរដែលបានកក់កៅអីសម្រាប់វគ្គប្រកួតជម្រុះជុំទី២ ។

​ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធដែលទើបតែដណ្ដើមបានពានថ្មីៗ នោះប្រកួតឈ្នះអ្នកប្រដាល់ថៃផាត ង៉ាម(Phat Ngam)ដោយពិន្ទុដាច់ ។
​ក្នុងការប្រកួតចំនួន ៥ ទឹកនោះរដ្ឋាឈ្នះផាត ង៉ាម ៥ ទល់០ គឺចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យលាប រដ្ឋាឈ្នះទាំង៥រូប ។

​ការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់នោះអ្នកប្រដាល់ជើងខ្លាំងរ៉ែម រាជក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ។

អត្ថបទដែលជាប់ទាក់ទង