ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកហែលទឹក១៤៨នាក់ ចូលរួមប្រកួតជើងឯកស.ស.យ.កលើកទី១

45

ភ្នំពេញ៖អ្នកហែលទឹកវ័យក្មេងចំនួន១៤៨នាក់ចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន-យុវនារីសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក)លើកទី១ ឆ្នាំ២០២៤ (1st UYFC Junior Swimming Championships 2024)។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៣១ខែមីនាឆ្នាំ២០២៤នៅអាងហែលទឹកនៃពហុ
កីឡដ្ឋានជាតិរាជធានីភ្នំពេញក្រោមការសហការរវាងស.ស.យ.កនិងសហព័ន្ធខ្មែរកីឡាហែល
ទឹក ។

លោកហែមគីរីអគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងតាមអនឡាញថា មានកីឡាករ-កីឡាការិនីវ័យក្មេងមកពីក្លិប និងសាលាចំនួន២០ ដែលមានកីឡាករ-កីឡាការិនី ១៤៨ នាក់ ឬអាចលើសថែម ក្នុងនោះកីឡាការិនី ៥០ នាក់ និងកីឡាករ ៧៧ នាក់ ហើយនេះជាចំនួនមួយ ដែលសហព័ន្ធ លើសពីការរំពឹងទុក ថែមទំាងជាគោលបំណង សំខាន់របស់សហព័ន្ធ ចង់មានការចូលរួមឲ្យបានច្រើន ។

ការចូលរួមលើសពីការរំពឹងទុកនេះសបញ្ជាក់ឲ្យបានឃើញការចាប់អារម្មណ៍ពីបណ្តាសាលាអន្តរជាតិលើវិស័យកីឡាហែលទឹកក៏ដូចជាក្លិបហែលទឹកតាមបណ្តាលរាជធានីខេត្តទំាង២៥នៅទូទាំងប្រទេសកម្ពុជា។នេះជាលើកទី១ហើយចំពោះការប្រកួតកីឡាហែលទឹកាមានកីឡាករ-កីឡាការិនី ចូលរួមរហូតដល់ជាង ២០ក្លិប និងសមាគម ។

សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ ដែលអាចចូលរួមប្រកួតដូចជា កម្រិតទី១ កុមារា កុមារី អាយុពី១២ឆ្នាំ-១៣ឆ្នាំ (២០១២-២០១១) កម្រិតទី២២ កុមារ៉ា កុមារី អាយុពី១៤ឆ្នាំ-១៥ឆ្នាំ (២០១០-២០០៩) និងកម្រិតទី៣ យុវជន យុវនារី អាយុពី១៦ឆ្នាំ-១៧ឆ្នាំ (២០០៨-២០០៧)។
នេះជាចំណុចរីកចម្រើន របស់កីឡា ហែលទឹកកម្ពុជា ដែលមានកីឡាករ-កីឡាការិនីច្រើន ហើយសព្វថ្ងៃនេះ សហព័ន្ធមានគោលបំណងសំខាន់ ៣ ធំៗគឺទី១ សហព័ន្ធមានគោលបំណង ចង់ផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី វ័យក្មេងចូលរួម ទី២សហព័ន្ធបើកទូលាយឲ្យមហាជនបានដឹងនិងស្គាល់កីឡាហែលទឹកនិងចុងក្រោយសារប្រយោជន៍ កីឡាហែល ដល់យុវជន-យុវនារីកម្ពុជា យើងដើម្បីចូលរួមប្រកួត ៕

អត្ថបទដែលជាប់ទាក់ទង