ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធន មករា ជួបបរាជ័យ ឯ ឈុត សេរីវ៉ាន់ថងបានជ័យជំនះ

190

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៩មិថុនាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាធន មករាប្រកួតចាញ់អ្នកប្រដាល់ថៃធៀប កៅ(Theap Kao)ដោយពិន្ទុដាច់តែម្ដង ។​

នៅក្នុងការប្រកួត៥ទឹកនោះមករាវាយសម្រុកនិងវ៉ៃចេញបានច្រើនតែការវ៉ៃចេញរបស់គេមិនសូវចំគោលដៅឡើយមិនតែប៉ុណ្ណោះអ្នកប្រដាល់កម្ពុជារូបនេះត្រូអ្នកប្រដាល់ថៃកាច់ឲ្យដួលលើសង្វៀនជាញឹកញាប់ទៀផង។ការប្រកួត៥ទឹកស្ថិតក្នុងស្ថានភាពតឹងតែងក៏ពិតមែនតែក្នុងចំណោមចៅក្រម៥រូបមាន៤រូបផ្ដល់ពិន្ទុឲ្យធៀប កៅឈ្នះគឺមានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យធន មករាឈ្នះ ។

មករាទើបតែដណ្ដើមបានពានរង្វាន់ជើងឯកពីការប្រកួតទម្ងន់៥៧គីឡូក្រាមនៅស្ថាននីយ៍ទូរទស្សន៍មួយតែពេលនេះក្នុងព្រឹត្តិការណ៍នេះការប្រកួតដំបូងរបស់គេជួបបរាជ័យទៅវិញ ។​ឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងប្រកួតឈ្នះអ្នកប្រដាល់ថៃភេច យ៉ាកស៊ូ(Pnach Yaksou)ដោយពិន្តុដាច់តែម្ដង ។​ការប្រកួតស្ថិតក្នុងលក្ខណៈតឹងតែងតែការវ៉ៃចេញរបស់សេរីវ៉ាន់ថងមានប្រៀបលើគូប្រកួតគ្រប់ទឹកតែម្ដង។បន្ទាប់ចប់ការប្រកួតចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុសេរីវ៉ាន់ថងឈ្នះគ្រប់ៗគ្នា ។

អត្ថបទដែលជាប់ទាក់ទង