ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កណ្ដាប់ដៃម៉ន សាម៉េតបំបាក់យុគ យក្សផ្លែ

158

​ភ្នំពេញ:អ្នកប្រដាល់ពូកែឌឺយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធទទួលបរាជ័យក្រោមកណ្ដាប់ដៃម៉ន សាម៉េត
ក្លិបកងចក្ររាជសីហ៍ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementវគ្គជម្រុះជុំទី៣នាយប់ថ្ងៃទី២៦មករាហើយ ។

​អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែពូកែឌឺដាក់គូប្រកួតដូចគ្នាតែសាម៉េតឌឺហើយវ៉ៃល្អចំពោះយក្សផ្លែឌឺតែវ៉ៃអន់។
យក្សផ្លែដែលមានជំនឿចិត្តថានឹងប្រជែងបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះត្រូវសាម៉េតប្រើកណ្ដាប់ដៃ វ៉ៃរាប់៨នៅទឹកទី២ ។

​ដោយការប្រកួតមានតែ៣ទឹកនោះទោះបីយក្សផ្លែរកឱកាសដើម្បីវាយសង្គ្រប់លើសាម៉េតវិញក៏ទៅមិនរួចដែរ
មិនតែប៉ុណ្ណោះគេបែរជាត្រូវសាម៉េតច្រាស់សងមកវិញយ៉ាងចាស់ដៃ ។បញ្ចប់ការប្រកួតសាម៉េតឈ្នះយក្សផ្លែដោយពិន្ទុដាច់ ៥ទល់០គឺចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យសាម៉េតឈ្នះទាំងអស់គ្នា ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរគួន ប៊ុនហ៊ីមក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងបានយកឈ្នះអ្នកប្រដាល់យ៉ន ពិសីមកពីក្លិបសាលវ័ន្តកីឡាដោយពិន្ទុដាច់ដែរ ។

​ការប្រកួតដែលមានតែ៣ទឹកនោះប៊ុនហ៊ីមមានប្រៀបលើពិសីទាំង៣ទឹកតែម្ដង ។ ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យប៊ុនហ៊ីមឈ្នះទាំងអស់គ្នា ។

​ជាមួយនឹងជ័យជំនះនេះគួន ប៊ុនហ៊ីម និង ម៉ន សាម៉េតដឹកដៃគ្នាឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឯ យុគ យក្សផ្លែ និង យ៉ន ពិសីហាលអាវត្រឹមនេះ ។
​ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះមាស សុជាតិក្លិបឃ្លាំងមឿងកីឡាប្រកួតចាញ់អ្នកប្រ
ដាល់ជើងខ្លាំងថៃភេច ណាំអេក(Phich Nam Ek)ដោយពិន្ទុដាច់តែម្ដង ។

​ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះសុខ វីរ៉ាក្លិបសំរោងកោងខេត្តបាត់ដំបង
ប្រកួតចាញ់ហ៊ឹម គឹមរៀងក្លិបតាព្រហ្មមានជ័យដោយពិន្ទុ ។ម៉ៃ សុភ័ក្រ្តក្លិបស្វាយរលំឬទ្ធិជ័យប្រកួតចាញ់អ្នកប្រដាល់អេន ស៊ាងឡុងក្លិបតាព្រហ្មមានជ័យដោយពិន្ទុ ។

អត្ថបទដែលជាប់ទាក់ទង