ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាន់ វឿនអាចប្រជែងកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ បានឬទេ ?

107

ភ្នំពេញ:សម្រាប់ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍ថ្ងៃទី២មីនានេះ អ្នកប្រដាល់កម្ពុជាវ៉ាន់ វឿនត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃបាន់ដា សាក់(Banda Sak) ។
៣ប្រកួតរបស់វ៉ាន់ វឿនគេឈ្នះទាំង៣ប្រកួតដោយ ផ្ដួលគូប្រកួតបានមុនទឹកទី៥រហូត ។ ប្រកួតលើកទី១គេ
ផ្ដួលគូប្រកួតបាននៅទឹកទី៣ ប្រកួតលើកទី២ផ្ដួលគូប្រកួតនៅទឹកទី១ និងលើកទី៣គេផ្ដួលគូប្រកួតបាននៅទឹកទី៣ ដែរ ។៣ប្រកួតត្រូវវ៉ៃ១៥ទឹកព្រោះមួយប្រកួតមាន៥ទឹកតែវ៉ាន់ វឿន៣ប្រកួតគេវ៉ៃតែ៧ទឹកប៉ុណ្ណោះ ។
កំណត់ត្រានេះមិនល្អដូចកំណត់ត្រារបស់លាប រដ្ឋាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យឡើយដែល៣ប្រកួត
របស់គេវ៉ៃ៦ទឹក ។ពេលនេះកៅសម្រាប់វគ្គផ្ដាច់ព្រ័ត្រនៅកឿកជាមួយលាប រដ្ឋាជាងវ៉ាន់ វឿនហេតុនេះការប្រកួតចុង
ក្រោយនេះវ៉ាន់ វឿនត្រូវខិតខំផ្ដួលគូប្រកួតឲ្យបានលឿនបំផុត ។
នេះជាការប្រកួតចុងក្រោយហើយការប្រកួតនេះគេជឿថាវ៉ាន់ វឿននឹងឈ្នះអ្នកប្រដាល់ថៃបាន់ដា សាក់មុន
ទឹកទី៥មិនខានតែមិនដឹងថាទឹកណាឡើយ ។
អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៨ដង ចាញ់១២ដង និងស្មើពិន្ទុ២ ដង ។ចំពោះ បាន់ដា សាក់វិញគេមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥០ដង និងចាញ់៩ដង ។ វ៉ាន់ វឿននឹងឈ្នះក្នុងការប្រកួតនេះ ជាមិនខានឡើយ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាសេន កុសលត្រូវជួបជាមួយអ្នកប្រដាល់ថៃរ៉ុង សាយ៉ាម (Roung Sayam ) ។
នេះគ្រាន់តែជាការប្រកួតមួយដែលសេន កុសលទោះបីចាញ់ ឬឈ្នះក៏គេបានទទួល៣ពិន្ទុក្នុងថានៈជាអ្នកឈ្នះ
ដែរព្រោះរ៉ុង សាយ៉ាមមកប្រកួតបង្គ្រប់កិច្ចជំនួសមិត្តរួមជាតិ របស់គេដែលបោះបង់ចោលការប្រកួតដោយសារមាន គ្រោះថ្នាក់ចរាចរតែប៉ុណ្ណោះ ។
កុសល៣ប្រកួតរបស់គេឈ្នះទាំង៣ប្រកួតដោយពិន្ទុទាំងអស់ ។ ការប្រកួតមួយនេះគេជឿថាកុសលនឹងឈ្នះ ទៀតជាមិនខាន ។ កុសលមិនមានសំណាងបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនោះទេព្រោះកំណត់ត្រាប្រកួតរបស់គេមិន សូវល្អនោះឡើយ ។

កុសលមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥២ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។ ចំពោះរ៉ុង សាយ៉ាមវិញ
មានប្រវត្តិប្រកួតចំនួន៥០ដង ឈ្នះ៤១ដង និងចាញ់៩ដង ។

អត្ថបទដែលជាប់ទាក់ទង