ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េស្ថិតនៅជាខ្នងបង្អែកជូនប្អូនៗនិស្សិតជានិច្ច

136

ប្រទេសកូរ៉េ៖ អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោកឡុងឌីម៉ង់បានមានប្រសាសន៍បញ្ជាក់ថាIស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េស្ថិតនៅជាខ្នងបង្អែកជូនប្អូនៗនិស្សិតជានិច្ច។

   ការបញ្ជាក់បែបនេះរបស់លោកឡុងឌីម៉ង់បានធ្វើឡើង ក្នុងអង្គសិក្ខាសាលាប្រចាំឆ្នាំរបស់សមាគមនិស្សិតកម្ពុជានៅកូរ៉េ ខណៈដែលអង្គសិក្ខាសាលាបានប្រព្រឹត្តទៅដោយរលូន និងបានផ្ដល់នូវផលប្រយោជន៍ជាច្រើនដល់និស្សិតទាំងឡាយមិនថាសិស្សច្បងឬសិស្សប្អូន។ 

  លោកឡុង ឌីម៉ង់ ក្នុងឱកាសនោះបានថ្លែង ការដឹងគុណដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងជាពិសេសទីភ្នាក់ងារជាតិនិងមុខរបរ ដែលបានផ្ដល់ជូននូវវាក្មិនជំនាញដើម្បីចែករំលែកព័ត៌មានតម្រង់ទិសជូនប្អូនៗនិស្សិត ស្វែងយល់ពីទីផ្សារការងារនៅក្នុងប្រទេសយើងនិងសូមកោតសរសើរដោយស្មោះដល់សមាគមន៏ CSAK ដែលតែងតែរៀបចំសិក្ខាសាលានេះដើម្បីផ្ដល់នូវការចែករំលែកទាំងពិសោធន៍និងសុខទុក្ខរបស់និស្សិតយើង៕

អត្ថបទដែលជាប់ទាក់ទង