ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ លោតសម្លាប់ខ្លួន ពីលើខុនដូរ De Castle

726

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាត លោតសម្លាប់ខ្លួន ពីលើខុនដូរ ឌីខាស់ស៊ល( De Castle) កម្ពស់២៩ជាន់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នាវេលាម៉ោង ៧ យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្រ្តីរូបនោះ ពិតជាបានលោតពីលើខុនដូរ ប្រាកដមែន ដោយមូលហេតុថា ខឹងប្ដី ។ ស្រ្តីនោះឈ្មោះ ហ្វៀង ស៊ីជុគ អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ ស្នាក់នៅបន្ទប់លេខ៧ ជាន់ទី២៩។ ចំណែកប្ដីជាជនជាតិចិន ធ្វើការនៅសាំងហ្គាពួរ មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ ។ ដំបូងឡើយគេឮសំឡេងលាន់យ៉ាងខ្លាំង ស្រាប់តែក្រឡេក មើលទៅមុខខុនដូរ ឃើញនារីវ័យក្មេង បានស្លាប់ ដោយគេឃើញ ធ្លាក់មកពីលើអគារ។ មុនដំបូងស្ត្រីរងគ្រោះ បានប៉ុនប៉ងសម្លាប់ខ្លួន តាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ តែដោយសារ ចាប់ទាន់។ លុះទើបដល់ថ្ងៃកើតហេតុ ដោយសារឈ្លោះ ជាមួយប្តីតាមទូស័ព្ទ ពីព្រោះខឹងប្តី មានស្រី នៅសាំងហ្គាពួរ មិនព្រមមកស្រុកខ្មែរសោះ ដូច្នេះហើយ បានជាគាត់គិតខ្លី ក៏លោតសម្លាប់ខ្លួន ជាន់ទី២៩ បន្ទប់លេខ ទី៧ នៃអគារខុនដូ ស្លាប់ចោលកូន ២នាក់។

សមត្ថកិច្ចជំនាញកោសល្យវិច័យបានពិនិត្យលើសព រួចបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាលោតពីលើអគារខុនដូរ សម្លាប់ខ្លួន ពិតប្រាកដមែន ហើយសពរងគ្រោះត្រូវរថយន្តសាម៉ុយ ដឹកទៅតម្កល់ទុក នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិ យកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង