ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាវាយសីកម្ពុជាបំពេញសមាជិកប្រតិបត្តិមួយរូប និងតែងតាំងទីប្រឹក្សាជាន់ខ្ពស់មួយរូប

92


ភ្នំពេញ៖សហព័ន្ធកីឡាវាយសីកម្ពុជាបានធ្វើមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួននារសៀលថ្ងៃទី២១មីនាដើម្បី
ពិនិត្យមើលពីរបាយការណ៍ការងារប្រចើឆ្នាំ២០១៨ និង របាយការហិរញ្ញវត្ថុឆ្នាំ២០១៨ ។
លោកឧត្តមសេនីយ៍ឯកលីកុ សលប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានអុ្ជើញចូលរួមក្នុងមហាសន្និបាត
នេះព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកព្រំ ប៊ុណ្ណយីតីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡា ។
ជាមួយនឹងការអនុម័តលើរបាយការណ៍ឆ្នាំចាស់និងរបាយការចំណាយចំណូលផងនោះសហព័ន្ធបានបោះ
ឆ្នោតជ្រើសរើសសមាជិកប្រតិបត្តបន្ថែមមួយរុបទៀតដោយសារតែលោកវេជ្ជបណ្ឌិតស្ដើង ជាដែលជាអគ្គលេខាធិ
ការបានលាឈប់ព្រោះគ្មានពេលវេលាគ្រប់គ្រាន់ ។
លោកឧត្តមសេនីយ៍ទោ សុខ ប៉ាងបានទទួលការគាំទ្រជាសមាជិកប្រតិបត្តថ្មីជំនួសលោកវេជ្ជបណ្ឌិតស្ដើង ជា
តែលសុំលាលែង ។ ជាមួយគ្នានេះសហព័ន្ធក៏បានតែងតាំងលោកឧកញ៉ាអ៊ឹមភ័ណ្ឌ សុផលជាទីប្រឹក្សាជាន់ខ្ពស់ ។ទី
ប្រឹក្សានេះមានសិទ្ធដឹកនាំអង្គប្រជុំជំនួសប្រធានសហព័ន្ធក្នុងខណៈដែលមានសិទ្ធប្រទានពីប្រធានសហព័ន្ធ ។ទីប្រឹក្សា
ជានខ្ពស់មានភារកិច្ចគៀងគរយកការឧបត្ថម្ភពីសប្បុសជននានាដើម្បីជាផលប្រយោជន៍របស់សហព័ន្ធ ។
តាមរយៈរបាយការណ៍មហាសន្និបាតក្នុងឆ្នាំ២០១៨កន្លងមកសហព័ន្ធបានទទួលស្គាលក្លិបចំនួន៣ទៀតជា
សមាជិកពេញសិទ្ធរបស់សហព័ន្ធ ។ពេលនេះសមាជិកពេញសិទ្ធដែលជាសមាជិករបស់សហព័ន្ធមានចំនួន៣១សមា
គម-ក្លិប ។គិតត្រឹមឆ្នាំ២០១៨ សហព័ន្ធមានកីឡាសរុបចំនួន៧៦០នាក់ក្នុងនោះ៧៨នាក់ជាកីឡាការិនី និង គ្រូបង្វឹក
មានចំនួន៤៥រូប ។
ចំពោះអាជ្ញាកណ្ដាល និង ចៅក្រមមានចំនួន៤៤រូប ។តារាងវាយសីដែលបានក្រាលកៅស៊ូហើយនៅទូទាំង
រាជធានី-ខេត្តមានចំនួន៥៣តារាង លើ៥៦ តារាង ។
ទឹសដៅសំខាន់របស់សហព័ន្ធនោះគឺប្រមូលផ្ដុំសិស្សសាលាជុំវិញរាជធានីភ្នំពេញដែលបានទទួលសម្ភារៈវាយ
សីពីសហព័ន្ធឲ្យឲ្យចូលទៅហាត់នៅក្លិបពហុកីឡដ្ឋានជាតិ និងក្លិបនានានៅជិតសាលារៀន ។ ជម្រុញការបណ្ដុះ
បណ្ដាលកីឡាករ-កីឡាការិនីវ័យក្មេងសម្រាប់ជាគ្រឹះបន្តវេនគឺជាកត្តាសំខាបន់ពុំអាចខ្វះបាន ។

អត្ថបទដែលជាប់ទាក់ទង