ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កណ្ដាប់ដៃយក្សមាស សុជាតិជឿថាឈ្នះអ្នកប្រដាល់អ៊ីរ៉ង់នៅព្រឹកថ្ងៃអាទិត្យ

90


ភ្នំពេញ:អ្នកប្រដាល់កណ្ដាប់ដៃយក្សមាស សុជាតិក្លិបឃ្លាំងមឿងកីឡាបាននិយាយដោយមានជំនឿចិត្តថារូប
គេនឹងយកឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ហ្គាហ្វារី ហ្គោលោហ្គេហ៍(Ghafari Goloogeh)ឲ្យទាល់តែបាន ។
អ្នកប្រដាល់ទាំង២រូបនេះត្រូវប្រកួតគ្នាលើសង្វៀនBoostrong Foghter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹក
ថ្ងៃទី២៤មីនា ។ សុជាតិជឿថា ហ្គាហ្វារី ពិតជាមានកណ្ដាប់ធ្ងន់មែនតែគេនឹងប្រើកណ្ដាប់ដៃដ៏ធ្ងន់របស់គេដើម្បីយក
ឈ្នះអ្នកប្រដាល់អ៊ីរ៉ង់រូបនេះឲ្យទាត់តែបាន ។
សុជាតិបើប្រកួតជាមួយអ្នកប្រដាល់ថៃគេអាចមានឈ្នះមានចាញ់តែប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់គេហាក់
ដូចជាមានជំនឿចិត្តខ្លាំងណាស់ ។អ្នកប្រដាល់កម្ពុជារូបនេះនិយាយថាអាចអ្នកខ្លះគេរិះគន់រូបគេថាគេអួតមុនពេលប្រ
កួតតែគេនឹងធ្វើឲ្យបានដើម្បីឲ្យអ្នកគាំទ្ររូបគេកាន់តែមានការជឿជាក់មកលើរូបគេឲ្យកាន់តែខ្លាំងថែមទៀត ។
ហ្គាហ្វារី ហ្គោលោហ្គេហ៍គេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេហើយសមត្ថភាព និងរបៀប
វ៉ៃរបស់គេយ៉ាងណាៗនោះមិនមាននរណាដឹងឡើយ ។ គេទើបតែមានប្រវត្តិប្រកួតចំនួន១៨ដង ឈ្នះ១១ដង និងចាញ់
៧ដង ។
ចំពោះមាស សុជាតិវិញគេជាអ្នកប្រដាល់ចាស់វស្សាបន្តិចហើយ ។ គេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ
៦៣ដង ចាញ់៧ដង ។ការប្រកួតនេះសុជាតិអាចធ្វើបានសម្រេចដូចការអះអាងរបស់ខ្លួនឬទេ ?

អត្ថបទដែលជាប់ទាក់ទង