ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការ ខេមរសហពន្ទ័កាយវប្បកម្ម លាលែងតំណែង មកពីប្រធានសហពន្ធ័ គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន

134

ភ្នំពេញ: អគ្គលេខាធិការ ខេមរសហពន្ទ័កាយវប្បកម្មនិងជាកីឡាករជម្រើសជាតិ បានសុំប្រកាសលាលែងតំណែងពីសហពន្ធ័ មូលហេតុមកពីប្រធានសហពន្ធ័ គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន ។

បើតាមផេកហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី២៣មីនានេះ លោក តឹក ប៊ុនវី បានថ្លែងថា “ខ្ញុំបាទ តឹក ប៊ុនវី ជាអគ្គលេខាធិការ ខេមរសហពន្ទ័កាយវប្បកម្មនិងជាកីឡាករជំរើសជាតិម្នាក់ដែរ សុំប្រកាសលាលែងពីសហពន្ធ័ចាប់ពីពេលនេះតទៅ មូលហេតុមកពីប្រធានសហពន្ធ័គិត តែពីផលប្រយោជន៏ផ្ទាល់ខ្លួនគិតតែពីចំណេញខ្លួនរបស់គាត់ផ្ទាល់ ព្រោះរយះពេល៣ឆ្នាំមកហើយដែលសហពន្ធ័ត្រូវ បានទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡា និងគណះកម្មាធិការអូឡាំពិកកម្ពុជា ហើយខ្ញុំបាទជាកីឡាទទួលបាន មេដាយមាសអាសុីអាគ្នេយ៏មុនគេនៅឆ្នាំ2016 និងមេដាយសំរឹទ្ធពិភពលោកនៅឆ្នាំ2016 ផងដែរ កាលនោះដោយអាណិត ដល់បងប្អូនកីឡាករដូចគ្នាដែលចេញទៅប្រកួតម្តងៗ មិនមានប្រាក់ចេញទៅប្រកួត សុខចឹត្តកាត់ប្រាក់រង្វាន់ខ្លួនអែងផ្ទាល់ចំនួន20% ដើម្បីដាក់ចូលក្នុងសហពន្ធ័សំរាប់ ទុកអោយកីឡាករក្រោយៗ ចេញទៅប្រកួតលក្ខណះអន្តរជាតិតទៀត ចំណែកឯលោកប្រធានរកបាន ពីក្រៅប្រទេសរឺក្នុងប្រទេស គាត់មិនដែលយកមកដាក់ក្នុងសហពន្ធ័ទេ គាត់គិតតែយកចំណេញ លើកីឡាករទាំងអស់និយាយរួមគាត់ យកកីឡាករធ្វើជាមុខជំនួញរបស់គាត់ ដើម្បីដើរសុំលុយគេ តែបានលុយមិនដែលយកមកអោយកីឡាករទេ”៕

អត្ថបទដែលជាប់ទាក់ទង