ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូឡាំពិកកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី

116


ភ្នំពេញ:រសៀលថ្ងៃ០៥ ខែមេសាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីត្រៀមទទួលអំណរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃ ណីជាតិ ឆ្នាំកុរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ ទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតថោង ខុនប្រធានគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយសមាជិកប្រតិបត្តិព្រឹទ្ធាចារ្យកីឡា ព្រមទាំងលោកលោកស្រីជាមន្រ្តីក្រោម ឱវាទគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជាជាច្រើននាក់ផងដែរ។
ជាមួយនឹងការរៀបចំពិធីសាសនាខាងលើ នេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញកីឡាករ-កីឡា
ការិនីចាស់ៗ គ្រូបង្វឹកចាស់មកចូលរួមពិសារអាហារសាមគ្គី ដើម្បីបង្កើតនូវបរិយាកាសឲ្យពួកគាត់បានជួបគ្នារំលឹកពី
អាតីតាកាល និងបានជួបជុំគ្នាសាកសួរសុខទុក្ខគ្នាទៅវិញទៅមក ។មិនតែប៉ុណ្ណោះស្ថាប័នកីឡាកំពូលនេះក៏បានផ្ដល់
នូវវត្ថុអានុស្សាវរីយ៍ដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីជើងចាស់ទាំងអស់ ដូចបណ្ដាឆ្នាំកន្លងមកដែរ ។
ពិធីសូត្រមន្តចម្រើនព្រះបរិត្តនេះរៀបចំឡើងតាមទំនៀមទម្លាប់ ព្រះពុទ្ធសាសនាដើម្បីឧទ្ទិសកុសល ផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខ័ន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ និងញាតិការទាំង៧សន្តាន ព្រមទាំងអតីតកីឡាករ កីឡាកា រិនីដែលបានចែកឋានទៅកាន់បរលោក ខាងមុខសូមរំដោះរួចចាក ផុតពីកម្មពារវេរាទាំងឡាយនិងបាន ទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ការរាំរបាំត្រុដិដើម្បីបណ្ដេញឧបទ្រព្យចង្រៃ និង ការទទួលមកវិញនូវពរឆ្នាំថ្មី តាមរយៈរបាំជូនពរក៏បានធ្វើ
ស្របទៅតាមប្រពៃណី នៃពិធីបុណ្យចូលឆ្នាំខ្មែរ ។

អត្ថបទដែលជាប់ទាក់ទង