ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នរណាជាជើងខ្លាំងទាំង៨ឆ្លងផុតជុំទី២ ?

81


ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementវគ្គជម្រុះជុំទី២បានចាប់ផ្ដើមហើយ
នៅយប់ថ្ងៃទី៥ឧសភានេះ ។
ជុំទី២នៅសល់អ្នកប្រដាល់តែ១៦រូបប៉ុណ្ណោះដែលបានឆ្លងផុតវគ្គជម្រុះជុំទី១ដែលកាលនោះមានចំនួន៣២រូប មកពី៣២ក្លិបទូទាំងប្រទេស ។ជុំទី២នេះគឺប្រកួតជម្រុះ៨រូបចេញ ដើម្បីរកអ្នកឈ្នះចំនួន៨រូប ទៅប្រកួតជម្រុះនៅជុំទី ៣បន្តទៀត ។
អ្នកដែលបង្ហាញមុខប្រកួតជម្រុះមុនគេនេះគឺម៉ន ផារម្យក្លិការិយាល័យទី៥កងទ័ពជើងគោកប្រកួតជាមួយ
អ្នកប្រដាល់ចាន់ សាន់មកពីក្លិបតាព្រហ្មមានជ័យ ។កាលប្រកួតជម្រុះនៅជុំទី១ភារម្យប្រកួតឈ្នះចាន់ សាន់ដោយពិន្ទុ
ឯចាន់ សាន់វិញនៅជុំទី១ឈ្នះរិទ្ធ ប្រាក់ប៊ិនក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ។
ការប្រកួតជម្រុះជុំទី២នេះពិតជាមិនស្រួលដូចកាលប្រកួតជម្រុះជុំទី១ឡើយ ។ អ្នកឡើងមកសុទ្ធតែអ្នកឈ្នះ ដូចគ្នា ។ រវាងអ្នកប្រដាល់ទាំង២រូបនេះនរណាខ្តាតចេញត្រឹមជុំទី២ហើយនរណាមានសមត្ថភាពដណ្ដើមបានកៅអី ឡើងទៅប្រកួតជម្រុះជុំទី៣បន្តទៀត ។
ប្រកួតជម្រុះនៅជុំទី២នេះដែរអ្នកប្រដាល់ឡុង ណងសៅក្លិបសាលវ័ន្ដកីឡា ជួបជាមួយអ្នកប្រដាល់ជើងខ្លាំង គួន សុវណ្ណក្លិបយុវាលស្បូវ ។
ណងសៅជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងមែនតែគេមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ។គេហ៊ានវ៉ៃប្ដូរ និងមានកលល្បិចវ៉ៃមិនអន់ ជាងអ្នកប្រដាល់ជើងចាស់នោះឡើយ ។កាលប្រកួតជម្រុះជុំទី១ណងសៅផ្ដួល
អ្នកប្រដាល់ប្រាក់ ស៊ីណាតក្លិបតាឯកដំបងដែកមានរិទ្ធឲ្យ សន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។
ចំពោះគួន សុវណ្ណគេមានវ័យចំណាស់បន្តិចតែ គេមានកលល្បិចអស្ចារ្យណាស់ ។ ទាំងការពារទាំងការវាយ
លុកគេធ្វើបានល្អនិងរហ័សណាស់ មិនតែប៉ុណ្ណោះគេមានប្លង់វ៉ៃល្អកែងមុត ជង្គ់ស្រួច និងកណ្ដាប់ដៃរហ័ស ។សម្រាប់ អ្នកប្រដាល់ទាំង២រូបនេះ នរណាដណ្ដើមបានកៅអីសម្រាប់ជុំទី៣ក៏ពួកគេនឹងទ្រមច្លួនដូចគ្នាមិនខាន ។
កៅអីសម្រាប់ឡើងទៅប្រកួតវគ្គជម្រុះជុំទី៣បានទៅគួន សុវណ្ណ ឬបានទៅអ្នកប្រដាល់វ័យក្មេងឡុង ណង សៅ ?

អត្ថបទដែលជាប់ទាក់ទង