ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប៉េតង់កម្ពុជា២វិញ្ញាសាឡើងវគ្គ១៦ក្រុម នៃការប្រកួតជើងឯកពិភពលោក ២០១៩

111


ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាបានឡើង២វិញ្ញាសា វគ្គ១៦ក្រុមក្នុងចំណោម៥វិញ្ញាសាដែល
កម្ពុជាបញ្ជូនចូលរួមព្រឹត្តិការណ៍ ការប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៩ នៅប្រទេសអេស្ប៉ាញហើយ ។
ព្រឹត្តិការណ៍នេះប្រព្រឹត្តិថ្ងៃទី២៩ ខែមេសារហូតដល់ថ្ងៃទី៦ខែឧសភាឆ្នាំ២០១៩នោះ។ការប្រកួតមាន៥វិញ្ញាសា គឺវិញ្ញាសាវាយ២ទល់២បុរស វិញ្ញាសាវាយ២ទល់២ នារី វិញ្ញាសាវាយ១ទល់១បុរស វិញ្ញាសាវាយ១ទល់១នារី និងវិញ្ញាសាវាយចម្រុះ២ទល់២បុរសនារី។
ចំពោះក្រុមអត្តពលិកកម្ពុជាត្រូវឡើងវគ្គបន្តនោះមានវិញ្ញាសា វាយចម្រុះ២ទល់២បុរសនារីមានកីឡាការិនី កែ ឡេង និងកីឡាករ សុខ ច័ន្ទមាន រីឯ វិញ្ញាសាវាយ១ទល់១នារី គឺកីឡាការិនី អ៊ុក ស្រីមុំ។
ចំណែក៣វិញ្ញាសាដែលធ្លាក់ពីការប្រកួតរួមមានវិញ្ញាសាវាយ២ទល់២បុរស មានកីឡាករ សុខ ច័ន្ទមាននិងកីឡាករ សៅ សុភារ៉ាន់ វិញ្ញាសាវាយ២ទល់២ នារី កីឡាការិនី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ វិញ្ញាសាវាយ១ទល់១បុរសកីឡាករ សៅ សុភារ៉ាន់៕

អត្ថបទដែលជាប់ទាក់ទង