ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នរណាឆ្លងផុតវគ្គជម្រុះជុំទី២បន្តទៀត

122


ភ្នំពេញ:មានអ្នកប្រដាល់៤រូបហើយដែលប្រជែងបានកៅអីសម្រាប់ឡើងប្រកួតជម្រុះបន្តនៅជុំទី៣សម្រាប់ ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement ។
យប់ថ្ងៃទី១៨ឧសភានេះមានអ្នកប្រដាល់៤រូបទៀតត្រូវប្រជែងគ្នា យកកៅអីចំនួន២ដើម្បីឡើងទៅប្រកួតនៅជុំទី៣បន្តទៀត ។ ជាមួយគ្នានេះក៏ត្រូវមានអ្នកប្រដាល់២រូបដែរដែលត្រូវវេចបង្វិចត្រឡប់ទៅផ្ទះវិញ ។
ឬទ្ធី សាស្រ្តាវុធ មកពីក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបត្រូវតស៊ូទល់ជាមួយអ្នកប្រដាល់សូត្រ វាសនា
របស់ក្លិបបក្សីស្លាបដែក ។ ឬទ្ធី សាស្រ្តាវុធពេលនេះកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងណាស់ក្នុងខណៈដែលសូត្រ វាសនាក៏កំពុងតែកញ្ជ្រោកសង្វៀនមិនស្ទើរដែរនោះ ។
កាលប្រកួតជម្រុះនៅជុំទី១ឬទ្ធី សាស្រ្តាវុធបានយកឈ្នះអ្នកប្រដាល់ឡុង ខេត្តក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ។
អ្នកដែលយកឈ្នះឡុង ខេត្តបានពិតជាមិនខ្សោយនោះទេ ។ ចំពោះសូត្រ វាសនាវិញបានផ្ដួលអ្នកប្រដាល់សយ សី
ដែលជាជើងខ្លាំងមួយរូបដែរនោះនៅទឹកទី១ ។
ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះទោះបីនរណាឈ្នះនរណាចាញ់ក៏ត្រូវតែទ្រមខ្លួនដូចគ្នាដែរ ។នរណាបាន
កៅអីសម្រាប់ជុំទី៣ហើយនរណាបញ្ចប់បេសកកម្មត្រឹមនេះ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអេ អាំម៉ារីនភូថងក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជួបជាមួយអ្នកប្រដាល់ជី ឆៃលីក្លិបកងយោធពលខេមរភូមិន្ទ ។
អេ អាំម៉ារីនភូថងជាអ្នកខ្លាំងមួយរូបតែនៅខ្ចីបន្តិច ចំពោះជី ឆៃលីគេចាស់វស្សាជាងច្រើនណាស់ ។ កាលប្រ
កួតនៅជុំទី១អេ អាំម៉ារីនភូថងឈ្នះអេ រ៉ាវ៉ាន់ចាន់រាជក្លិបកុសលកីឡាដោយពិន្ទុ ក្នុងខណៈដែលជី ឆៃលីបានយកឈ្នះ
ខ្លើយ ណានក្លិបមោងឬស្សីមរតកគុនខ្មែរនៅទឹកទី៣ ។
រវាងជី ឆៃលី និង អេ អាំម៉ារីនភូថងនរណាខ្តាតចេញពីការប្រកួតហើយនរណាប្រជែងបានកៅអីដើម្បីឡើង ទៅប្រកួតវគ្គជម្រុះជុំទី៣ទៀត ។

អត្ថបទដែលជាប់ទាក់ទង